Connect with us

ព័ត៌មានជាតិ

ចិញ្ចឹម​គោ​ ៣ ឆ្នាំ​បាន​តែ​ជាង ៣៨ ក្បាល ប្តូរ​បច្ចេទេស​ថ្មី​កើន​ដល់​ជាង ៤០០ ក្បាល

បានផុស

នៅ

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមគោ​មួយ​កន្លែង​នៅ​ស្រុក​តំបែរ​ ខេត្តត្បូងឃ្មុំ បានប្តូរ​បច្ចេកទេស​ក្នុ​ងការ​ចិញ្ចឹម​គោ​ ដែល​ធ្វើ​ឲ្យ​ចំណូលកើន​ឡើង ខណៈមាន​ការ​ជួយ​គាំទ្រ​ពី​មន្រ្តីជំនាញផ្នែកកសិកម្ម។​

លោក ហួត លាង ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោមួយកន្លែង (គោពូជ និងគោសាច់) នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំបានរៀបរាប់ថា ផលិតកម្មចិញ្ចឹមគោរបស់​លោក​ បានចាប់ផ្ដើមនៅឆ្នាំ២០១៣ មានគោ ៧ក្បាល។ ៣ឆ្នាំបន្ទាប់មកចំនួនគោកើនបាន ៣៨ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ដោយសារការចិញ្ចឹមខ្វះបច្ចេកទេស លែងគោឲ្យដើរស៊ីស្មៅនៅតាមទីវាល មិនបានចាក់ថ្នាំការពារ ទម្លាក់សត្វល្អិត និង មិនបានអនុវត្តជីវសុវត្ថិភាព ធ្វើឲ្យអាជីវកម្មមួយនេះស្ទើរដួលរលំ។ ក្រោយពីបានមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះណែនាំ និងផ្ដល់បច្ចេលទេសចិញ្ចឹមមានដូចជាការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង ការទម្លាក់សត្វល្អិត និងការធ្វើជីវសុវត្ថិភាព ធ្វើឲ្យកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់។

ជាក់ស្តែង បច្ចុប្បន្ន កសិដ្ឋានរបស់​លោក (កូន ជំទង់ មេ និងបា) កើន​ដល់​ជាង ៤០០ក្បាល ជាមធ្យមអាចលក់​គោបានចំនួន ៦ ទៅ៨ក្បាល/ថ្ងៃ។ ចំពោះតម្លៃគោរស់ទិញចូល ១៣ ៨០០រៀល/គ.ក្រ និងលក់ចេញ ១៤ ៥០០រៀល/គ.ក្រ។

លោក​បន្ត​ថា បច្ចុប្បន្នកសិដ្ឋានរបស់​លោក​មានវាលស្មៅចំនួន ៦ ហិកតា សម្រាប់ទុកឲ្យសត្វស៊ី ដោយលាយផ្សំជាមួយចំណីសម្រេច កាកស្រាបៀ និងដំឡូងមី។

លោក​បាន​បញ្ជាក់​ថា ក្រៅពីចំណូលបានពីលក់គោរស់ នៅមានចំណូលដ៏សំខាន់មួយទៀតគឺលក់លាមកម៍គោ ក្នុង១ឆ្នាំប្រមាណជាជាង ៨០លានរៀលទៀតផង។

កាលពី​ពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការីបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោមួយកន្លែង(គោពូជ និងគោសាច់) របស់​លោក ហួត លាង​នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ក្នុង​ពេល​ទៅ​ទស្សនិច្ច​ លោក​បាន​សម្តែង​ការ​កោត​សរសើរ បង្ហាញពីឆន្ទ:គាំទ្រ និងលើកទឹកចិត្ត​ឲ្យ​ម្ចាស់កសិដ្ឋាន បន្តខិតខំលើការងារបច្ចេកទេសចិញ្ចឹម និងប្រសិទ្ធភាពសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើ ធ្វើយ៉ាងណារក្សាបាននូវនិរន្តរភាពនៃកំណើនផលិតកម្មគោសាច់ និងកំណើនសេដ្ឋកិច្ចគ្រួសារ ចូលរួមផ្គត់ផ្គង់ឲ្យទីផ្សារសាច់ដែលមាននិន្នាការកើនឡើងជាបន្តបន្ទាប់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម