Connect with us

ព័ត៌មានជាតិ

ចុះ​បន្ត​ពិនិត្យ​គ្រួសារ​គោលដៅ​ ដែល​ជួប​ទុក្ខ​លំបាក​ដោយ​កូវីដ​លើ​ជីវភាព​ ដើម្បី​ទទួល​សាច់​ប្រាក់ក្រោយ​បិទ​ខ្ទប់

បានផុស

នៅ

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គម​កិច្ច​អតីតយុទ្ធជននិងយុវនីតិសម្បទា បានថ្លែងនូវ​ការជម្រុញដល់ក្រុមការងារ ចុះបន្ត​ពិនិត្យ​គ្រួសារ​គោលដៅ​ដែល​ជួបទុក្ខលំបាក​ដោយកូវីដ ១៩ លើ​ជីវភាព ដើម្បីទទួល​សាច់ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ក្នុងខែ មិថុនា នេះក្រោយបិទខ្ទប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួរ សុបញ្ញា ថ្លែងបែបនេះខណៈពេលរួមសហការជាមួយលោក កែវ អ៊ូលី ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណកម្ម​គ្រួសារក្រីក្រ នៃ​អគ្គនាយកផែនការក្រសួង​ផែនការ​ បានចុះពិនិត្យ​ស្ថានភាព​បើកប្រាក់​ឧបត្ថម្ភពីកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់។ សកម្មភាព​មនុស្សធម៏​ដ៍​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​នេះ ​គឺ​សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មាន​ការ​លំបាក​ផ្នែក​ជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ ១៩ និង​មាន​ការ​លំបាក​ផ្នែក​ជីវភាព​និង​គ្រួសារ​ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅក្នុង​សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ។

លោកប្រធាននាយកដ្ឋានសុខុមាលភាពសង្គមបានថ្លែងបន្តថា យោង​តាម​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​និង​សេចក្តី​ណែនាំ​នីតិវិធី និងយន្តការបើកផ្តល់​កម្មវិធីជំនួយសង្គម​ជាសាច់ប្រាក់ក្រោយ​ពេល​បិទខ្ទប់​រួចមកក្រសួងសង្គមកិច្ចនិងក្រសួងពាក់ព័ន្ធបានសហការចុះ​ពិនិត្យ​តាមដាន​យ៉ាងយកចិត្តទុកដាក់ ចំពោះគ្រួសារគោលដៅសម្រាប់ប្រជាពលរដ្ឋ និងគ្រួសារ​មាន​ការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងនិងជំងឺកូវីដ ១៩ ។ លើស​ពី​នេះ​ពួកគាត់មានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ និងការអនុវត្តកម្ម វិធីការងារក្នុងដំណាក់កាលបរិបទកូវីដ-១៩។

លោកបានបន្តថា កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់​របស់​រាជរដ្ឋាភិបាល​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជួយដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់ប្រាក់ចំណូល ឬ​បាត់បង់​ការងារ​ដោយសារ​ការបិទខ្ទប់ពិសេសបងប្អូនមានផ្ទុកកូវីដ១៩ និង​គ្រួសារអ្នកស្លាប់​​ដោយសារ​កូវីដ១៩តែ​ម្ដង។ គ្រួសារគោលដៅដែលងាយរងគ្រោះ​លើ​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ដោយសារ​កូវីដ ១៩ ដូចជា អ្នក​លក់ដូរជាកញ្ច្រែងតាមផ្សារ អ្នកលក់ដូរតាមផ្លូវ អ្នករត់​ម៉ូតូឌុប អ្នករត់​ម៉ូតូ​កង់បី អ្នកធាក់ស៊ីក្លូ អ្នកស៊ីឈ្នួលបើកបរថយន្ត កម្មករផ្នែកដឹកជញ្ជូន កម្មករប្រមូល​សំរាម កម្មករ​សំណង់ អ្នក​រើសអេតចាយ អ្នក​បម្រើសេវាកំសាន្ត អ្នកបម្រើ​សេវាវិស័យទេស ចរណ៍ នៅ​រាជធានីភ្នំពេញ ក្រុង​តាខ្មៅនៃខេត្តកណ្តាល និងក្រុព្រះសីហនុ នៃ​ខេត្តព្រះសីហនុ​និង​ខេត្ត​មួយ​ចំនួន​ខ្លះទៀត ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤៦ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម