Connect with us

ព័ត៌មានជាតិ

លោក​ជំទាវ​ ម៉ែន សំអន ផ្ដាំផ្ញើ​ដល់​នារី​គ្រប់​ខេត្ត​ គោរព​និង​បន្ត​អនុវត្ត​វិធានការ ៣កុំ ៣ការពារ​ ដើម្បី​រួមគ្នា​ផ្ដាច់​ព្រឹត្តិការណ៍ ២០កុម្ភៈ

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ក្នុងនាមជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និង​អភិវឌ្ឍន៍​បាន​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ​ដល់​នារី និង​រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ត្រូវតែបន្តគោរព និង​អនុវត្តន៍​ឲ្យ​បានខ្ជាប់ខ្ជួនតាមវិធានរបស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការណ៍​ ៣ការពារ ៣កុំ របស់រដ្ឋាភិបាលរាជរដ្ឋាភិបាលក្នុងការលុបបំបាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ ក្នុងនាមជាប្រធានសមាគមនារី​កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្លែងបែបនេះ ខណៈអញ្ជើញ ជួបសំណេះសំណាលជាមួយសមាជិកាសមាគមនារីខេត្តកំពង់ចាម នាថ្ងៃម្សិលមុិញនេះដោយនាំជាអំណោយចែកជូនផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក​ពីសំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋ​ទាំង​អស់​នៅ​ទូទាំង​ខេត្តកំពង់ចាម ដោយសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខ និង​សុខុមាលភាព​របស់ប្រជាពលរដ្ឋ។

នៅក្នុងដំណាក់កាលដែលជំងឺកូវីដ ១៩ បាននឹងកំពុងឆ្លងរីករាលដាលនៅលើពិភពលោក ក៏ដូចជា​កម្ពុជាផងដែរនោះ លោក​ជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់សមាគមន៍នារីខេត្ត ក៏​ដូចជា​រដ្ឋបាលខេត្តកំពង់ចាម បានចូលរួមចំណែកយ៉ាង​សកម្មជាមួយរាជរដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ ​១៩ យ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរដល់នារី និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ត្រូវ​តែ​បន្ត​គោរព និង​អនុវត្តន៍​ឲ្យ​បានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រួងសុខាភិបាល ជាពិសេស វិធានការ ៣ការពារ ៣កុំ របស់រដ្ឋាភិបាលរាជរដ្ឋាភិបាលក្នុងការលុបបំបាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែល​កើត​ចេញ​ពី​ព្រឹត្តិការណ៍ ២០កុម្ភៈ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំយកអំណោយមកប្រគល់ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមមាន ៖ ម៉ាស់ ៧.៥០០ម៉ាស់ ជែល ១៤៤ដប និងថវិកា ៣លានរៀលផងដែរ ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម