Connect with us

ព័ត៌មានជាតិ

វាយ​សម្លាប់​ប្រពន្ធ​ញាត់​ក្នុង​វ៉ាលិស​ យក​បោះចោល​នៅ​ខេត្ត​ត្បូងឃ្មុំ​ ៣​ថ្ងៃក្រោយ​ត្រូវ​សមត្ថកិច្ច​តាម​ក្របួច​ជាប់

បានផុស

នៅ

នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ ១​នាក់ ករណី​ឃាតកម្ម​បង្ក​ដោយ​សហព័ទ្ធ ទំនាស់​វាយ​ទាត់​កាប់​និង​កាំបិត​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ ១​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ប្រាប់ឲ្យ​ដឹង នា​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១​ថា កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រួស​ង​មហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ ១​នាក់ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ ម៉ោង​១០ និង​៣០​នាទី។

ជនសង្ស័យ ឈ្មោះ ស៊ាន ហួរ ( ហៅ ) ហួរ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៥៤​បេ ផ្លូវ​៥៩៨ ក្រុម​១ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជាប់ចោទ ករណី​ឃាត​កម្មក បង្កដោយ​សហព័ទ្ធ ទំនាស់​វាយ​ទាត់​កាប់ និង​កាំបិត​បណ្តាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ ០១​នាក់ នៅ​ចំណុច​ក្នុងផ្ទះ​លេខ ៥៤​បេ ផ្លូវ​៥៩៨ ក្រុម​១ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ម៉ោង​០៦ និង​៣០​នាទី។

លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ប្រាប់​បន្ត​អោយដឹងថា ជនសង្ស័យ ឈ្មោះ ស៊ាន ហួរ ( ហៅ ) ហួរ ( គ្មាន​សារធាតុ​ញៀន ) បានធ្វើ​សកម្មភាព​វាយ​កាប់សម្លាប់ ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ គង់ វុទ្ធី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៥៤​បេ ផ្លូវ​៥៩៨ ក្រុម​១ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្រពន្ធ​ញាក់​ក្នុង​វ៉ាលិស​យ​ក​បោះចោល​នៅ​ខេត្ត​ត្បូងឃ្មុំ ៣​ថ្ងៃក្រោយ​ក៏​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ក្របួច​ជាប់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​នីតិវិធី។

នៅក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​រកឃើញ​វត្ថុតាងបន្សល់ទុករួមមាន៖ រថយន្ត ០១​គ្រឿង ម៉ាក​លុច​ស៊ី​ស RX 330 ផលិត​ឆ្នាំ ២០០៤ គ្មាន ស្លាក​លេខ, វ៉ាលិស ០១ , សំលៀកបំពាក់​មួយ​ចំនួន , និង​សម្ភារៈ​ផ្សេងៗ ០១​ចំនួន។ បច្ចុប្បន្ន ជនសង្ស័យ​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។​

សូម​ជម្រាបជូន​ឲ្យ​ដឹងថា សព​ស្ត្រី​រងគ្រោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៣ និង​៣០​នាទី អណ្ដែត​ទឹក​ច្រក​នៅក្នុង​វ៉ាលិស នៅ​ចំណុច​មាត់ទន្លេ ក្រោយ​វិហារ ឥស្លាម ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ចម្ងាយ​ពី​វិហារប្រមាណ២០០​ម៉ែត្រ ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម