Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ រកឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ថ្មី ៤៥​នាក់ និងអ្នកជា​សះស្បើយ​៩៥​នាក់​ ចាប់ពី​ថ្ងៃ​១១ដល់​១២ ខែ​មិថុនានេះ

បានផុស

នៅ

​ខេត្តបន្ទាយមានជ័យ រក​ឃើញអ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ថ្មី ​ចំនួន ៤៥​នាក់ កាល​ពី​ថ្ងៃទី​១១​ ខែមិថុនា ឆ្នាំ​២០២១​នេះ ​ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ មាន​ចំនួន​៩៥​នាក់ មន្ត្រី​ជំនាញ​ធ្វើការ​ពិនិត្យ​នៅ​ថ្ងៃទី​១២ ខែ​មិថុនា ​ឆ្នាំ​២០២១ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​យើង​នេះ ក្នុងនោះ​រកឃើញ​ក្នុង​ក្រុង​ប៉ោយប៉ែត ក្រុង​សិរីសោភ័ណ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ព្រះនេត្រព្រះ​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើតាម​ការអះអាង​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា ​សូម​ជម្រាប​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ​នៅ​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ មាន​ករណី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​មាន​ចំនួន​៩៥​នាក់​ បើតាម​លទ្ធផល​ធ្វើតេស្ត​រហ័ស​និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ​ បាន​រកឃើញ​មាន​ជំងឺ​កូ​វីដ​ថ្មី​ដែលជា​ករណី​ឆ្លង​ នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​២០២១​ ពី​ពលករ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​លើ​បុរស​ស្ត្រីជន​ជាតិខ្មែរ​ចំនួន​៤៥ នាក់​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​។

​រដ្ឋបាលខេត្ត​សូម​ជម្រាប​ជូន​បង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​សាធារណជន​ ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​សូម​រួសរាន់​មកជួប​ក្រុមគ្រូពេទ្យ​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ដើម្បី​យក​សំណាក​ទៅ​ត្រួតពិនិត្យ​និង​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ទាំង​៤៥​នាក់​ ខាងលើ​សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀងៗ​ខ្លួន​ ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។

​ក្នុងករណី​មានការ​ប្រែប្រួល​សុខភាព​ខុស​ពី​ប្រក្រតី​ដូចជា​មាន​កម្ដៅ​ពី​៣៧ អង្សា​សេ ក្អក កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក មាន​កំហាក ថប់ដង្ហើម ។​ល​។ ត្រូវ​ប្រញាប់​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយតប​ជាបន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ឬ​មន្ទីរពេទ្យ​ខេត្ត​ ក្នុងស្រុក​ឬ​មណ្ឌល​សុខភាព​ឃុំ​សង្កាត់​និង​អាជ្ញាធរ​មូលដ្ឋាន និង​ធ្វើការ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ លេខ ០១២.៧៣៤០៤២ .០១២៩៤៨៧៧៩ ក្នុងនោះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​និង​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​នឹង​បន្ត​ចូលរួម​អនុវត្តតាម​វិធានការ ៣​ការពារ ៣​កុំ​ជាដាច់ខាត​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម