Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ចុះ​រុះរើ​បែរ​ត្រី​និង​ផ្ទះ​ទឹក​តាម​សង្កាត់​ទាំង​៥ ​បាន​ប្រហែល​៨០​ភាគរយ​ហើយ

បានផុស

នៅ

ទីតាំង​៥កន្លែង នៅ​ក្នុង​ខណ្ឌឫស្សីកែវ ត្រូវ​បាន​គណៈបញ្ជាការ​ឯកភាព ចុះ​រុះរើ​បែរ​ត្រី​និង​ផ្ទះ​នៅលើ​ទឹក បាន​ប្រហែល​៨០​ភាគរយ​ហើយ​នៅ​ថ្ងៃ​ទី១២ ខែមិថុនា ឆ្នាំ​២០២១​នេះ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ឫស្សីកែវ ចុះ​ពិនិត្យ​ការរុះរើ​ដោយ​ស្ម័គ្រចិត្ត​នូវ​បែរ​ចិញ្ចឹម​ត្រី និង ផ្ទះទឹក នៅក្នុង​មូលដ្ឋាន​ខណ្ឌ នៅ​ថ្ងៃទី​១២ ខែមិថុនា​នេះ លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បានឱ្យដឹងថា ផ្ទះ​បណ្ដែត​ទឹក និង បែរ​ចិញ្ចឹម​ត្រី​សរុប​មាន​ចំនួន ៤៦៥​ទីតាំង ក្នុងនោះ​ផ្ទះទឹក​ចំនួន ៣០៨​ផ្ទះ ត្រូវបាន​ម្ចាស់​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង ចំនួន ២២៧​ផ្ទះ និង​ផ្ទះទឹក​ចំនួន ២​ផ្ទះ ត្រូវបាន​ម្ចាស់​អូស​ចេញ ពី​ក្នុង​មូលដ្ឋាន​។​ ចំណែក​បែរ​ត្រី សរុប​មាន​ចំនួន ១៥៧​បែ ក្នុងនោះ បែរ​ត្រី​ចំនួន ៦១​បែរ ត្រូវបាន​ម្ចាស់​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង និង​បែរ​ត្រី ចំនួន​៤​បែរ​ទៀត ត្រូវ​បាន​ម្ចាស់​អូស​ចេញ ពី​ក្នុង​មូលដ្ឋាន បើតា​ម​ការប៉ាន់ស្មាន​ប្រហែល​៨០​ភាគរយ​ហើយ។

​លោក ជា ពិសី បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី​១៣ ខែមិថុនា​នេះ កម្លាំង​សរុប​ខណ្ឌ បាន​ចុះ​ណែ​នាំឱ្យ​ពួកគាត់​បន្ត​រុះរើ​ឱ្យ​បាន​រហ័ស ឆាប់​បញ្ចប់​ការរស់នៅ​លើ​ផ្ទៃ​ទឹក​ ដែល​ជា​ហេតុ​បង្ក​ការបំពុល​បរិស្ថាន​ធ្វើឱ្យ​បាត់បង់​អនាម័យ តាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ​។

​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ បាន​បន្តថា ចំនួន​ផ្ទះ​បណ្ដែត​ទឹក និង បែរ​ចិញ្ចឹម​ត្រី សរុប ៤៦៥​ទីតាំង ក្នុងនោះ​សង្កាត់​ស្វាយប៉ាក ផ្ទះទឹក​សរុប ១២៦​ផ្ទះ និង​បែរ​ត្រី​សរុប ៦៩​បែរ បាន​ចុះ​ធ្វើ​កំណត់ហេតុ​រុះរើ​ម្ចាស់​ផ្ទះទឹក ចំនួន ៩២​ផ្ទះ បាន​រុះរើ​ដោយ​ខ្លួនឯង ក្នុង​នោះ​រុះរើ​រួច ៣១​ទីតាំង និង​កំពុង​រុះរើ ៦១​ទីតាំង និង​បាន​ចុះ​ធ្វើ​កំណត់ហេតុ​ឱ្យ​ម្ចាស់​បែរ​ត្រី ចំនួន ១២​ទីតាំង រុះរើ​ដោយ​ខ្លួនឯង។ ​១. សង្កាត់​ច្រាំង​ចំរេះ​ទី​១ ផ្ទះទឹក​សរុប ២៥​ផ្ទះ និង​បែរ​ត្រី​សរុប ១៨​បែរ ក្នុង​នោះ​ម្ចាស់​ផ្ទះទឹក​ចំនួន ៦​ផ្ទះ បាន​រុះរើ​ដោយ​ខ្លួនឯង រួចរាល់ ,​អូស​ចេញ ១​ផ្ទះ ,​ម្ចាស់​បែរ​ត្រី ចំនួន ១៦​បែរ បាន​រុះរើ​ដោយ​ខ្លួនឯង រួចរាល់។ ​២. ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ផ្ទះទឹក​សរុប ៦៧​ផ្ទះ និង​បែរ​ត្រី​សរុប ៥៣​បែរ ក្នុងនោះ ,​ម្ចាស់​ផ្ទះទឹក​ចំនួន ៤១​ផ្ទះ កំពុង​រុះរើ​ដោយ​ខ្លួនឯង ២៩​ទីតាំង និង​រុះ​រើរួច ១២​ផ្ទះ​, ម្ចាស់​បែរ​ត្រី ចំនួន ១៦​បែរ (​បាន​រុះ​រើរួច​០៨​បែរ និង​កំពុង​រុះរើ ០៨​បែរ​),​បែរ​ត្រី​ចំនួន ០៤​បែរ បាន​ចល័ត​ចេញ​,​ទូក​ស្នាក់នៅ ២​ទូក បានធ្វើ​កំណត់ហេតុ រុះរើ​ដោយ​ខ្លួនឯង។ ​៣. ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ផ្ទះទឹក​សរុប ២៨​ផ្ទះ និង​បែរ​ត្រី​សរុប ១៧​បែ ក្នុងនោះ ​ផ្ទះទឹក​ចំនួន ១០​ផ្ទះ​រុះរើ​រួច​,​ផ្ទះទឹក​ចំនួន ១៧​កំពុង​រុះរើ ,​បែរ​ត្រី ១៧​បែរ រុះរើ​រួច ។​ ៤. ​សង្កាត់​ឫស្សីកែវ ផ្ទះទឹក​សរុប ៥៣​ផ្ទះ ក្នុងនោះ​យើង​បានធ្វើ​កំណត់ហេតុ​រុះរើ​ចំនួន​៥៣​ផ្ទះ ,​ម្ចាស់ផ្ទះ​បណ្តែត​ទឹក​ចំនួន ៣៩​ផ្ទះ រុះរើ​រួច ,​កំពុង​រុះរើ​ដោយ​ខ្លួនឯង​១៣​ផ្ទះ​សណ្តោង​ចេញ ១​ទីតាំង និង​ណែនាំ​ឱ្យ​យកចេញ សា​ឡង់​បូម ខ្សាច់​១​គ្រឿង​។ ​៥. សង្កាត់​ទួល​សង្កែ​ទី​១.​ផ្ទះទឹក​សរុប​៩​ផ្ទះ​ក្ នុងនោះ​ក្រុមការងារ​បានធ្វើ​កំណត់ ហេតុ​ឱ្យ​ម្ចាស់​ផ្ទះទឹក​ទាំង ៩​ផ្ទះ បាន​រុះរើ​ដោយ​ខ្លួនឯង បច្ចុប្បន្ន​រុះរើ​រួចរាល់ ១០០%​។ ​ការងារ​ខាងលើនេះ បែង​ចែកជា​២​ក្រុម ដឹកនាំ​អនុវត្ត​ដោយ លោក ប្រាជ្ញ សីហា និង លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ឫស្សីកែវ ទទួលខុសត្រូវ ៣​សង្កាត់ ១​ក្រុម​៕

អត្ថបទ៖ ឌី​រៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម