Connect with us

ព័ត៌មានជាតិ

ពិនិត្យ​សំណាក​ឃើញ​ថា​អវិជ្ជមាន​ ទើប​បញ្ជូន​ជន​សង្ស័យ ២ នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

បានផុស

នៅ

ក្រោយ​ពីក្រុមគ្រូពេទ្យពិនិត្យសំណាករកមេរោគរាតត្បាតកូវីដ ១៩ ឃើញ​ថា​អវិជ្ជមាន​រួចមក​ ទើប​នៅ​រសៀល​ថ្ងៃទី ១៣ មិថុនា ឆ្នាំ ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជ​អាវុធហត្ថរាជធានីភ្នំពេញ បាន​បញ្ជូន​សង្ស័យ០២នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណីជួញដូរ និង​ប្រើប្រាស់​នូវសារធាតុញៀនដោយខុសច្បាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​អាវុធហត្ថរាជធានីបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថខណ្ឌ​កំបូលស្រាវជ្រាវ ធ្វើការបង្ក្រាបបានជាក់ស្តែង​នៅ​ចំណុច​រោងកម្មករសំណង់ ស្ថិតក្នុង ភូមិថ្មដា សង្កាត់​កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយ​ចាប់​យក​នូវ​វត្ថុ​តាង​ម្សៅក្រាមសថ្លា ចំនួន២០កញ្ចប់ (០១កញ្ចប់ធំ ១៩កញ្ចប់តូច) និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយ​ចំនួនទៀតផងដែរ។

ប្រភព​បន្តថា​ជនសង្ស័យ​ទាំង០២មានឈ្មោះ ទី១/ឈ្មោះ ឌុក ធែល ភេទ ប្រុស អាយុ ៣២ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ (ជួញដូរ និង​ចែកចាយ​គ្រឿងញៀន) បច្ចុប្បន្ន​ស្នាក់​នៅភូមិថ្មដា សង្កាត់​កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ទី២/ឈ្មោះ តូច វណ្ណៈ ភេទ ប្រុស អាយុ ៣៥មុខរបរ មិន​ពិតប្រាកដ (មានសារធាតុញៀន) ទី​លំនៅបច្ចុប្បន្ន ស្នាក់នៅ​ភូមិថ្មដា សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់ខាងលើបានយកសំណាករួច​ ដោយប្រើឧបករណ៍តេស្តរហ័ស ( Rapit Test) លទ្ធផលអវិជ្ជមានកូវីត-១៩ ទើប​ហ៊ាន​ទៅ​តុលាការ​ផ្ដន្ទាទោស ​ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺរាតត្បាតដ៍កាសាហាវកូវីដ ១៩ ពិសេស​បញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភះ​ តែម្ដង៕

អត្ថបទ៖វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម