Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង វះកាត់រលាកខ្នែងពោះវៀនអ្នកជំងឺកូវីដ ដោយជោគជ័យ

បានផុស

នៅ

ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ ឆ្នាំង បានសម្រេចធ្វើការវះកាត់រលាកខ្នែងពោះវៀនធ្ងន់ធ្ងរ លើអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀត ដោយជោគជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។

អ្នកជំងឺកូវីដ ដែលទទួលបានការវះកាត់ដោយជោគជ័យនេះ ឈ្មោះ ហ៊ុច សុផាត ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកបើក ឡានដឹកដី រស់នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង និងប្រពន្ធឈ្មោះ កាន់ គឹមស្រ៊ុន អាយុ៤២ឆ្នាំ បានចូលមកពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ២០ និង៤៥នាទីយប់ ថ្ងៃទី០៨ ខែមិថុនា និងបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ទាំង ២នាក់ ប្ដីប្រពន្ធតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយធ្វើតេស្តឃើញអ្នកទាំង២ វិជ្ជមានកូវីដ មន្ត្រីសុខាភិបាល ក៏បន្តធ្វើតេស្តកូនស្រីទាំងពីរនាក់របស់ពួកគាត់ទៀត។ លទ្ធផល កូនស្រីគាត់ទាំង២នាក់ (កូនច្បង អាយុ ៧ឆ្នាំ កូនស្រីម្នាក់ទៀត អាយុ ២ឆ្នាំ) រកឃើញវិជ្ជមានកូវីដ-១៩ ដូចគ្នា។ ពួកគាត់ក៏ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត តាំងពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ។

ដោយឡែកបុរសជាឪពុកពេលមក ដល់មន្ទីរពេទ្យនៅថ្ងៃដំបូងគាត់មានអាការៈចុកពោះយ៉ាងខ្លាំង ដោយ សារជំងឺរលាកខ្នែងពោះវៀន តែភ្លាមនោះគ្រូពេទ្យមិនទាន់ធ្វើការវះកាត់នៅឡើយទេ ដោយឲ្យគាត់សម្រាកព្យាបាលជាធម្មតាសិន។ ក្រោយពីស្ថានភាពជំងឺរលាកខ្នែង ពោះវៀនរបស់គាត់មិនមានការថម ថយ និងរិតតែមានអាការៈចុកខ្លាំងឡើងៗ ទើបនៅថ្ងៃទី១២ ខែមិថុនានេះ គ្រូពេទ្យបានសម្រេចធ្វើការវះ កាត់រូបគាត់ ទាំងដែលគាត់មានវិជ្ជ មានកូវីដ-១៩ទៀតផង ។

ក្រុមគ្រូពេទ្យបានបន្តថា ការវះកាត់ជំងឺរលាកខ្នែង ពោះវៀន បុរសខាង លើនេះត្រូវបានចំណាយពេលអស់ ៤៥នាទី គឺការវះកាត់ប្រកប ដោយជោគជ័យ និងបច្ចុប្បន្នអ្នកជំងឺមានអាការៈធូរ ស្រាលជាបណ្ដើរៗហើយ ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម