Connect with us

ព័ត៌មានជាតិ

អ្នកគ្រប់គ្រង​ទូទៅ គម្រោង​ក្រុង​រណប ​China poipet satellite city របស់​អ្នកឧកញ៉ា​ ឡេង​ ណា​វ៉ា​ត់​ត្រា កោះហៅបន្ទាន់អ្នកម៉ៅការ ចូលខ្លួនដោះស្រាយ​

បានផុស

នៅ

​បន្ទាប់ពីមានរឿងតវ៉ាពីសំណាក់កម្មករ ដែលធ្វើការឲ្យក្រុមហ៊ុនក្រុង​រណប​ឆាយ​ណារបស់ អ្នក ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ថាមិនបានបើកលុយឲ្យកម្មករជាច្រើនថ្ងៃ ភ្លាមធ្វើឲ្យមានការភ្ញាក់ផ្អើល ប៉ែន វុ​ទ្វី ជា​អ្នកគ្រប់គ្រង​ទូទៅ គម្រោង​ក្រុង​រណប​ China poipet satellite city របស់​អ្នកឧកញ៉ា​ ឡេង​ ណា​វ៉ា​ត់​ត្រា បានប្រកាសស្វែងរកអ្នកទទួលម៉ៅការសាងសង់អាគារនោះភ្លាមៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប៉ែន វុ​ទ្វី ជា​អ្នកគ្រប់គ្រង​ទូទៅ គម្រោង​ក្រុង​រណប​ China poipet satellite city របស់​អ្នកឧកញ៉ា​ ឡេង​ណា​វ៉ា​ត់​ត្រា បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនលោកថា​” ខ្ញុំបាទ ​ប៉ែន វុ​ទ្វី ជា អ្នកគ្រប់គ្រង​ទូទៅ គម្រោង​ក្រុង​រណប ​China poipet satellite city របស់​អ្នកឧកញ៉ា​ ឡេង​ណា​វ៉ា​ត់​ត្រា សូម​គោរព​អញ្ជើញ​លោក​ពៅ​សុខសាន្ត ហៅ big ដែល​ជា​មេ​ម៉ៅការ​សាងសង់ អគារ​ពាណិជ្ជកម្ម គ្រោង​ចំនួន៣០ អគារ​នៅ​គម្រោង សូម​ចូលរួម​ដោះស្រាយ​ជាមួយ ពុក​ម៉ែ​បងប្អូន កម្មករ​កម្មការិនី ចំនួនជាង២០០នាក់​។ និង​គោរព​កាតព្វកិច្ច​តាម​កិច្ចសន្យា​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ជាបន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ​ក្រុមហ៊ុន​នឹង​បង្ខំចិត្ត​ធ្វើតាម​ផ្លូវច្បាប់​។ ខ្ញុំបាទ​បាន​ព្យាយាម ទាក់ទង​ជាច្រើនលើក ច្រើន​សារ​តែ​លោកមិនព្រម លើក​ទូរស័ព្ទ​ព្រោះ​វា​ គឺជា​ការ​គេចវេះ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​ក្រុមហ៊ុន​យ៉ាង​ធ្ងន់ធ្ងរ​។​”

​តាមការ​បញ្ជាក់​បន្ថែម​របស់​ ប៉ែន វុ​ទ្វី ជា​អ្នកគ្រប់គ្រង​ទូទៅ គម្រោង​ក្រុង​រណប ​China poipet satellite city របស់​អ្នកឧកញ៉ា ​ឡេង​ ណា​វ៉ា​ត់​ត្រា ​បាន​បញ្ជាក់​ផង​ដែល​ថា ​កន្លងមក​ឲ្យ​តែ​លោក ពៅ សុខសាន្ដ ដែលជាមេការខាងលើឲ្យតែមកសុំពិគ្រោះ​សំណើ​បើកប្រាក់​ឈ្នួល ជូន​បុគ្គលិក (​ខ្ចី​)​ខាង​ក្រុមហ៊ុន​តែងតែ​សម្របសម្រួល​ជូន​ជានិច្ច ​តែ​ដោយឡែក​នៅ​ថ្ងៃទី១១ ខែ៦ ឆ្នាំ២០២១ នេះ ​លោក​ពៅ​សុខសាន្ត​ពុំបាន​ផ្ដល់​ព័ត៌មាន​ជូន​មក​ក្រុមហ៊ុន​ទេ​។ តែ​បែរជា​បាត់​ដំណឹង​ហើយ ខាង​ក្រុមហ៊ុន​ទាក់ទង​មិនបាន​ទៅវិញ​។

​គិតមកដល់ម៉ោងនេះ នៅមិនទាន់ដឹងថា ការដោះស្រាងស្ដីពីការតវ៉ារបស់កម្មករខាងលើ ដោះ ស្រាយដល់ចំណុចណានៅឡើយនោះទេ យើងនឹងរង់ចាំមើលលទ្ធផលទាំងអស់គ្នា​៕​

អត្ថបទ៖ ស៊ុនហួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម