Connect with us

ព័ត៌មានជាតិ

កម្ពុជា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ ដល់​ពលរដ្ឋ​បាន​ជិត​៣​លាន​នាក់​ហើយ

បានផុស

នៅ

​រហូតមកដល់​ពេលនេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​បាន​ជិត៣​លាន​នាក់​ហើយ​ បើធៀប​ទៅនឹង​គោលដៅ​ចំនួន​១០លាន​នាក់​។​

បើតាម​របាយការណ៍របស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​ គិត​ចាប់ពី​ថ្ងៃទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​រហូតមកដល់​ថ្ងៃទី​១៣ ​ខែមិថុនា ​ឆ្នាំ​២០២០១​ មាន​ពលរដ្ឋ​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​ចំនួន​២៩៩៤៨៧៤​នាក់​ ស្រី​១៤២២៨៧៩​នាក់ ​ក្នុងនោះ​គ្រូពេទ្យ​អនុញ្ញាត​ចាក់បាន​ចំនួន​២៩៣៩៥៤៣​នាក់​ស្រី​១៣៩៤៩៦៥​នាក់ ​ស្មើនឹង​២៩.៤០​ភាគរយ ​ធៀប​នឹងគោលដៅ​១០​លាន​។ អ្នក​ដែល​គ្រូពេទ្យ​មិន​ឱ្យ​ចាក់​មាន​ចំនួន​៥៥៣២៤​នាក់ ​ស្រី​២៧៩១៤​នាក់ ​និង​អ្នក​ចាក់​ដូ​សទី​២​មាន​ចំនួន​២៤៨៨៨៩០​នាក់ ​ស្រី​១១៥៨០៤០​នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បាន​បន្តថា​វ៉ា់ក់សាំង​ដែល​ប្រជាពលរដ្ឋ​ចាក់​មាន​៣​ប្រភេទទី​១.​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​សម្រាប់​ចាក់​លើ​ក្រុមមនុស្ស​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំឡើងទៅ​។ ទី​២. វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​សម្រាប់​ចាក់​ដល់​ក្រុមមនុស្ស​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​រហូតដល់​៥៩​ឆ្នាំ​។ ទី​៣. វ៉ាក់សាំងកូ​វី​សែ​ល​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ អាស្ត្រា​ហ្សេ​នេ​កា​ តាមរយៈ​គម្រោង​កូ​វ៉ា​ក់​ សម្រាប់​ចាក់​លើ​ក្រុមមនុស្ស​ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។​

បច្ចុប្បន្ននេះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​បាន​នឹង​កំពុង​បន្តចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​នៅ​ខណ្ឌ​ចំនួន​៣​ទៀត ​ដែល​នៅ​សេសសល់​រួមមាន​ខណ្ឌដូនពេញ ខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​ជ្រោយចង្វារ ​ដោយ​ដូស​ទី​១​ចាក់​ពីថ្ងៃ​ទី​១០​ដល់​ថ្ងៃទី​២៣​ ខែមិថុនា​ និង​ដូ​ស​ទី​២ ចាប់ពី​ថ្ងៃទី​២៥ ​ខែ​មិថុនា ​ដល់​ថ្ងៃទី​៨​ ខែកក្កដា​ ឆ្នាំ​២០២១ ។​

ក្រៅពីនេះ​ នឹង​យកទៅ​ចាក់​ជូន​ដល់​ពលរដ្ឋ​នៅ​ខេត្តកណ្តាល​ដែល​បាន​បើក​យុទ្ធនាការ​ចាក់នៅ​ថ្ងៃទី​១០​ ខែមិថុនា ​ដល់​ថ្ងៃទី​២៤​ ខែមិថុនា​ សម្រាប់​ដូ​ស​ទី​១​ និង​ដូ​ស​ទី​២​ ចាប់ពី​ថ្ងៃទី​២៥ ខែមិថុនា ​ឆ្នាំ​២០២១​តទៅ​។​

គួរ​បញ្ជាក់ថា ​រហូតមក​ដល់ពេលនេះ ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ចំនួន​៨០២៤០០០​ដូ​ស​ ក្នុង​នោះ​មាន​វ៉ាក់សាំង​ប្រភេទ​ ស៊ី​ណូ​វ៉ា​ក់ ចំនួន​៤​លាន​៥០​ម៉ឺន​ដូ​ស វ៉ាក់សាំង​ប្រភេទ ស៊ី​ណូ​ហ្វា​ម​ ចំនួន​៣​លាន​សែន​ដូ​ស​ និង វ៉ាក់សាំង កូ​វី​សែល ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ អា​ស្ត្រា​ហ្សេ​នេ​កា ​តាមរយៈ​គម្រោង​កូ​វ៉ា​ក់មាន​ចំនួន៣២៤០០០​ដូ​ស​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម