Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ភ្លាមៗ​ ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ គម្រោង​ក្រុង​រណប អ្នក ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដាក់​កំហិត​ឲ្យ​បើក​លុយដល់​កម្មករ​​​ត្រឹម​ព្រឹក​​នេះ

បានផុស

នៅ

​ផ្ទុះ​ការត​វ៉ាពីសំណាក់កម្មករ ដែលធ្វើការឱ្យគម្រោង​ក្រុង​រណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ថាមិនបានបើកលុយឱ្យកម្មករ។

បន្ទាប់ពី​ទទួល​ដំណឹង​នេះ​ភ្លាម ​អ្នកគ្រប់គ្រង​នៅ​គម្រោង ក្រុង​រណប របស់​អ្នកឧកញ៉ា បាន​ស្វែង​រក​តាម​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​KMB ដែល​ជា​អ្នកម៉ៅការ​សាងសង់ ​ដើម្បី​មក​បើក​លុយ​ឲ្យ​កម្មករ​ជា​កំហិត​នៅ​ម៉ោង១១៖៣០ នាទី​ថ្ងៃនេះ​តែម្ដង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​សាងសង់​ក្រុង​រណប​របស់​អ្នកឧកញ៉ា​ ដែល​មាន​ផ្ទៃដី​ទំហំ​រហូត​ជិត​៤ ពាន់ហិចតា បាន​ម៉ៅការ​ទៅឱ្យក្រុមហ៊ុន (KMB)​ សាងសង់​អគារ​ពាណិជ្ជកម្ម​គ្រោង​៣០​អគារ មាន​ដូចជា​កាស៊ីណូ ហូ​តែ​ល រី​ស៊​ត ខុន​ដូ នឹង​អគារ​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​។

ដោយឡែក​កាល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​ ពេលល្ងាច បាន​ផ្ទុះ​ការតវ៉ា​មាន​សំឡេង​ស្រែកឱ្យ​អ្នកឧកញ៉ា​ជួយ​បើក​លុយ​ឱ្យកម្មករ​។​

នៅព្រឹកថ្ងៃ​នេះ ​អ្នកគ្រប់គ្រង​គម្រោង​បាន​បញ្ជាក់​មក​ថា ប៉េអិម​បាន​ឃាត់ខ្លួន​ម្ចាស់​ក្រុមហ៊ុន​(KMB)​តាំងពី​ល្ងាច​ម្សិលមិញ​ដើម្បី​បើក​លុយឱ្យ​កម្មករ​ក្នុងថ្ងៃនេះ​ជា​កំហិត ព្រោះ​ក្រុមហ៊ុន​ម៉ៅការ​នេះ​បំពាន​កិច្ចសន្យា​នឹង​ធ្វើឱ្យប៉ះពាល់​កិត្តិយស​ដល់​គម្រោង​អ្នកឧកញ៉ា​ ឡេង​ណា​វ៉ា​ត្រា៕​

(ទស្សនា ​វីដេអូ​)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

លោក នេ​ត ភ​ត្ត្រា​៖ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​កិច្ចការ​អាទិភាព​ចម្បង​ក្នុងចំណោម​បេសកកម្ម​សំខាន់ៗ​របស់​ក្រសួង​ព័ត៌មាន​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរ​សុខាភិបាល​​​ខេត្ត​ក្រចេះ​៖ មនុស្ស​​១៦​នាក់​​ធ្លាក់​ខ្លួន​​ដោយសារ បរិភោគ​នំ​បញ្ចុក​មិន​​មាន​អនាម័យ​

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាល​កម្ពុជា សហការ​ជាមួយ​នគរបាល​កូរ៉េ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ មាន​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ គ្រោងធ្វើនៅថ្ងៃទី ០១ ខែឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ភ្លេចខ្លួនមួយភ្លែតសោះ កូនប្រុសពៅរបស់តារាប្រស Ken​ ពេញកំលោះស្ដូក

Sokha Hotels

ព័ត៌មានពេញនិយម