Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងកសិកម្មលើកទឹកចិត្តផលិតកម្មចិញ្ចឹមជ្រូកក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូល

បានផុស

នៅ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែមិថុនា បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកំពង់ធំដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ដោយអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់ ខឹម ណុល ដែលមានទីតាំងនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងក្នុងកសិដ្ឋាន និងផលដែលទទួលបាន ឯកឧត្តមរដ្ឋមន្ត្រីបានសាទរ និងបង្ហាញពីឆន្ទ:គាំទ្រ និងលើកទឹកចិត្តឲ្យម្ចាស់កសិដ្ឋានបន្តខិតខំសហការជាមួយក្រុមហ៊ុនលើការងារចប្ចេកទេសចិញ្ចឹម ដើម្បីពង្រីកផលិតកម្មជ្រូកសាច់ដែលកំពុងមានសក្តានុពលនៅលើទីផ្សារ ចូលរួមផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ឈានទៅកាត់បន្ថយចំនួននាំចូល។

លោក ខឹម សុវណ្ណារិទ្ធ ហៅ ខឹម ណុល បានរៀបរាប់ថា ផលិតកម្មចិញ្ចឹមជ្រូកសាច់នេះបានចាប់ផ្ដើមនៅឆ្នាំ២០១៨ លើផ្ទៃដីចំនួន ៤ហត ដោយសហការជាមួយក្រុមហ៊ុន ស៊ីភីកម្ពុជា ដែលជាអ្នកផ្តល់ពូជ ចំណី ថ្នាំ និងបច្ចេកទេស និងចុះកិច្ចសន្យាប្រមូលទិញជ្រូករស់វិញ។ បច្ចុប្បន្នកសិដ្ឋានមានជ្រូកសាច់ចំនួន ៣៧៥០ក្បាល ចិញ្ចឹមក្នុងរោងចំនួន ៥រោង (រោងអ៊ីវេប) ដោយរោងនីមួយៗចិញ្ចឹមជ្រូកសាច់បាន ៧៥០ក្បាល។

អនុវត្តតាមបច្ចេកទេសបានត្រឹមត្រូវទាំងការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង និងការធ្វើជីវសុវត្ថិភាពដែលតម្រូវដោយក្រុមហ៊ុនសហការ ធ្វើឲ្យកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់ ដោយក្នុង ១ឆ្នាំ កសិដ្ឋានចិញ្ចឹមបាន ២វគ្គ ដល់អាយុត្រូវចាប់ ក្នុង១ថ្ងៃ លក់ជ្រូកចេញ ៣០០ក្បាល រយ:១១ថ្ងៃជាប់គ្នា រហូតអស់សត្វពីរោង បន្ទាប់ធ្វើអនាម័យទ្រុង ទុកឲ្យរោងទំនេរមួយខែទើបដាក់កូនជ្រូកចូលចិញ្ចឹមវគ្គបន្ត។

ភរិយាលោក ខឹម ណុល បានឲ្យដឹងថា រោងចិញ្ចឹមមួយក្នុងមួយវគ្គអាចទទួលបានប្រាក់ចំណូល ១០ ០០០ដុល្លារ(រួមទាំងថ្លៃពលកម្ម ទឹក និងភ្លើង) ហើយអ្វីដែលម្ចាស់កសិដ្ឋានរូបនេះស្នើសុំទៅរាជរដ្ឋាភិបាលឲ្យជួយតាមរយ: ឯកឧត្តមរដ្ឋមន្ត្រីគឺបញ្ចុះថ្លៃភ្លើង។

នាយកប្រតិបត្តិផលិតកម្មជ្រូកសាច់ប្រចាំខេត្តកំពង់ធំតំណាងឲ្យក្រុមហ៊ុន ស៊ីភីកម្ពុជា បានឲ្យដឹងថា នៅខេត្តកំពង់ធំមាន ១៧កសិដ្ឋាន ស្នើនឹង ៥៥រោងចិញ្ចឹម ដែលបានចុះកិច្ចសន្យាសហការជាមួយក្រុមហ៊ុន ហើយចំនួននេះនឹងមានការកើនឡើង ឆ្លើយតបតាមតម្រូវការជ្រូកសាច់ក្នុងស្រុក និងសក្តានុពលអំណោយផលរបស់ខេត្ត៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម