Connect with us

ព័ត៌មានជាតិ

ខេត្តតាកែវមានអ្នកស្លាប់ម្នាក់ទៀតដោយជំងឺកូវីដ-១៩

បានផុស

នៅ

រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១​ នេះ បានប្រកាសមានករណីស្លាប់ដោយជំងឺ​កូវីដ-១៩ លើស្ត្រីម្នាក់ ឈ្មោះ អ៊ូច ខែម អាយុ៥៣ឆ្នាំ មានអាសយដ្ឋាននៅភូមិត្រពាំងរកា ឃុំអង្គខ្នុរ ស្រុកទ្រាំង ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយវីរុស​កូវីដ-១៩ ។

រដ្ឋបាលខេត្តបានបញ្ចាក់ថា ស្ត្រីរងគ្រោះខាងលើ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែក​គិរីវង់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទីព្រឹក ក្នុងស្ថានភាពហត់ ដង្ហក់ សម្ពាធឈាមយកមិនបាន ជីបចរខ្យោយ រួមទាំងបាត់បង់ស្មារតី។

ដោយស្ថានភាពធ្ងន់ធ្ងរអ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង១៥និង៣០​នាទី រសៀល ទោះបីមានការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតដោយសារ​វិបត្តិផ្លូវដង្ហើមស្រួច​ស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយវីរុស​កូវីដ-១៩៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម