Connect with us

ព័ត៌មានជាតិ

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ស្នើឱ្យ​ម្ចាស់​រោងចក្រ​ចូលរួម​កាត់ផ្តាច់​ការចម្លងជំងឺ​កូ​វីដ-​១៩​​

បានផុស

នៅ

​​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បានស្នើ​ឱ្យ​ម្ចាស់​រោងចក្រ​ទាំងអស់​ ត្រូវផ្តល់​ព័ត៌មាន​ទាក់​ទិន​នឹង​កម្មករ​កម្មការិនី​ណាសង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ដើម្បីឱ្យ​ក្រុមការងារ​ចុះ​ទៅយក​សំណាក​ឱ្យបាន​ទាន់ពេលវេលា​សំដៅកាត់ផ្តាច់​ការចម្លង​ពី​បុគ្គល​ម្នាក់ ​ទៅ​បុគ្គលម្នាក់ទៀត​ នៅក្នុង​រោងចក្រ​។​

ការស្នើសុំ​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​រោង​ចក្រ​មួយចំនួន​តូច ​មិនបាន​ធ្វើការ​សហការ​ជាមួយក្រុម​ការងារ​ក្នុងការ​ផ្តល់​ព័ត៌មាន​ការងារ​ស្រាវជ្រាវ​ឡើយ​ ធ្វើឱ្យមាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ នៅក្នុង​រោងចក្រ​យ៉ាងធ្ងន់ធ្ងរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​មានប្រសាសន៍​នៅ​ព្រឹក​នេះ​ថា​ការផ្តល់​ព័ត៌មាន​ទាក់ទិន​នឹង​បញ្ហា​សុខភាព​របស់កម្មករ​កម្មការិនី​ ពិសេស​ករណី​សង្ស័យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​បាន​ទាន់ពេលវេលាពិត​ជាមាន​សារសំខាន់​ណាស់​ក្នុងការ​ចូលរួមចំណែក​កាត់ផ្តាច់​ការចម្លង​ជំងឺ​នេះ​ពី​មនុស្សម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ដោយ​មិន​ធ្វើឱ្យ​ការចម្លង​នៅក្នុង​រោងចក្រ​មាន​សភាព​ធ្ងន់ធ្ងរ​។​

លោកបណ្ឌិតបាន​បន្តទៀតថា កន្លងមក​មាន​រោច​ក្រ​មួយចំនួនធំបាន​គោរព​វិធានការ​អនាម័យ​តាម​គោលការណ៍​នាំ​របស់​ក្រសួង​ការងារ​និង​ក្រសួងសុខាភិបាល​និង​បាន​សហការ​ជាម​ក្រុមការងារ​នៅ​ពេល​មានកម្ម​ករ​មាន​បញ្ហា​សុខភាពដោយបាន​ស្នើសុំ​យក​សំណាក​និង​ផ្តល់​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​និង​ជួន​កាល​ឱ្យ​កម្មក​ធ្វើ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ និង​ស្ម័គ្រ​ផ្អាក​ដំណើរការ​អាជីវកម្ម​ដោយ​ខ្លួនឯង​ទៀតផង​។​

លោកបណ្ឌិតបានឱ្យដឹងទៀតថា រោងចក្រ​ដែល​អនុវត្ត​នូវ​វិធានការ​អនាម័យ​បានល្អ​ និង​សហការ​ជា​មួយ​អាជ្ញាធរ​ភាគ​ច្រើន​មិនមាន​បញ្ហា​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ធ្ងន់ធ្ងរ​ទេ​។​

លោក​បណ្ឌិតបាន​បន្ថែមទៀតថា​ ចំណែក​រោងចក្រ​មួយចំនួនទៀត​នៅ​មិនទាន់បាន​សហការ​បាន​ល្អជាមួយ​អាជ្ញាធរ​នៅឡើយ​ទេ​ទើប​ធ្វើឱ្យមាន​បញ្ហា​ផ្ទុះ​ជំងឺ​កូ​វីដ​នៅក្នុង​រោងចក្រ​ថ្មីៗ​នេះ​។​

លោកបណ្ឌិតបាន​មានប្រសាសន៍​ទៀតថា រហូតមកដល់​ពេលនេះ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅ​ខេត្តស្វាយរៀង​នៅ​មិនទាន់មានការ​ថមថយ​ចុះ​នៅឡើយ​ទេ​ដោយសារ មាន​មូលហេតុ​ចំនួន​៤ ទី​១.​មាន​កម្មករ​មួយចំនួន​មិន​ព្រមយកសំណាកនៅតាមរោងចក្រ និងមិនព្រមធ្វើ​ច​ត្តា​ឡី​ស័កនៅក្នុង រោងចក្រ​ដោយ​ពួកគាត់ចេញពី​រោងចក្រ​ធ្វើដំណើរ​ទៅផ្ទះ​ហើយ​បាន​ចម្លង ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​ក្រុមគ្រួសារ​និង​សហគមន៍​។ ទី​២.ការអនុវត្ត​រក្សា​គម្លាត​សុ​វត្តិភាព​នៅ​មិនទាន់បាន​ត្រឹមត្រូវ​តាម​គោល​ការណ៍​ណែនៅឡើយ​ទេ​ដោយ​បងប្អូន​កម្មករ​កម្មការិនី​យើង​តែងតែ​ធ្វើដំណើរ​ទៅមក​រោងចក្រ​សហ​គ្រាស​ដោយ​ប្រើ​មធ្យោបាយ​រួមគ្នា ជិះ​ប្រមូលផ្ដុំ​រួមគ្នា​ច្រើន ។ ទី ៣.ពលករ​ខ្មែរ​មួយចំនួន​បាន​វិលត្រ​ឡប់មកពីប្រទេសថៃដោយ​ពួកគាត់​យកជំងឺកូ​វីដ-១៩ មកជាមួយ និងទី​៤. ការ មិនគោរពតាមវិធាន​ការសុខាភិបាល និងវិធានការ ៣​កុំ ៣​ការពារ របស់សម្តេចតេ​ជោ ហ៊ុន សែន ។​ល​។​

គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ ​ខែមិថុនា​ ឆ្នាំ​២០២១ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩​នៅក្នុង​ព្រឹ​តិ្ត​ការណ៍​សហគមន៍២០​កុម្ភៈ​ចំនួន​១២៤៤នាក់ ស្លាប់​៧​នាក់​ព្យាបាល​ជាសះស្បើយ​ចំនួន​៧៧៧​នាក់ និង​កំពុងធ្វើការ​ព្យាបាល​ចំនួន៤៥៩​នាក់​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

នាយកប្រតិបត្តិក្រុមហ៊ុន Boeing ប្រកាសលាលែងពីតំណែង

ព័ត៌មានជាតិ៣៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ ហួសចិត្តដែលលោក មាស រិទ្ធី ស្រង់សម្ដីទៅផ្សាយព័ត៌មានខុសពីការពិត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី លែងជាសមាជិកក្រុមប្រឹក្សាភិបាលនៃCIC Plc តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មកម៉្លេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម