ការស្តារ​ប្រឡាយបឹងទំពុន គិត​ត្រឹម​ថ្ងៃ​១៤​ ខែមិថុនា​នេះ ​សម្រេចបាន​៦០​ភាគរយ​ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ការស្តារ​ប្រឡាយបឹងទំពុន គិត​ត្រឹម​ថ្ងៃ​១៤​ ខែមិថុនា​នេះ ​សម្រេចបាន​៦០​ភាគរយ​ហើយ

បានផុស

នៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក ​ឃួង ស្រេង ជា​អភិបាលបើទោះបី​រាជធានី​ភ្នំពេញ​បាននឹងកំពុង​ប្រឈមមុខ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ពិតមែន ប៉ុន្តែ​ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា​ នៅក្នុង​រាជធានី​ភ្នំពេញ មាន​ទាំង​ការស្តារ​ប្រឡាយ លូ ការស្ថាបនា​លូ​ថ្មីៗ នៅតែ​បន្តធ្វើ​សកម្មភាព ដោយ​មិនមាន​ការអាក់ខាន​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ថ្ងៃទី​១៤ ខែមិថុនា​នេះ ក្រុមការងារ​របស់រាជធានី​ភ្នំពេញ បាន​កំពុង​អនុវត្ត​បន្តការស្តារ​ប្រឡាយ​បឹងទំពន់ ដែលមាន​ប្រវែង​ជិត​៤​គីឡូម៉ែត្រ ដើម្បីបង្ហូរ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ ។​

លោក​ ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក បូមទឹក នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា​នេះ​ថា ដោយមាន​ការយកចិត្ត​ទុក្ខ​ដាក់​ និង​ការចង្អុល​ណែនាំ​ពី​លោក ឃួ​ង ស្រេង ជា​អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដោះស្រាយ ការស្តារ​ប្រព័ន្ធ​បង្ហូរទឹក​ជាពិសេស​ប្រឡាយ​មេ​នៅ​រាជធានី​ភ្នំពេញ ខណៈនេះ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែលមាន​អង្គភាព​លូទឹក បូមទឹក និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ជា​អ្នក​អនុវត្តបានធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​បឹងទំពន់ ដើ​ម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​នេះ។​

លោក ​ដួង ចាន់​សារ៉ាត់ បាន​បន្តទៀតថា ប្រឡាយ​បឹងទំពន់ មាន​ប្រវែង​៣៧១០​ម៉ែត្រ​ទទឹង​៣០​ម៉ែត្រ ពី​ប្រឡាយ​ស្ទឹងមានជ័យ​ដល់​ស្ថានីយ​បឹងទំពន់​ផ្លូវ​៣៧១ ។ ដោយ​ចាប់ផ្តើម​ស្តារ​កាលពី​ថ្ងៃទី​០៥ ខែមេសា ហើយ​មកដល់ពេលនេះ ក្រុមការងារ​បាន​ស្តារ​ប្រឡាយ​បឹងទំពន់ សម្រេចបាន​៦០​ភាគរយ​ហើយ ដែលមាន​ប្រវែង​២២០០​ម៉ែត្រ ។​ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ទឹក​ពី​ប្រឡាយ​ដើម​ស្លែង ប្រឡាយ​បារាំង ពិសេស​រំដោះ​ទឹក​ពី​ក្នុង​ខណ្ឌ ពោធិ​សែនជ័យ ខណ្ឌ​សែនសុខ ខណ្ឌទួលគោក​ និង​១​ផ្នែក​ខ្លះ​ក្នុង​ខណ្ឌចំការមន និង​ខណ្ឌ​៧​មករា​។​

លោក​ ដួង ចាន់​សារ៉ាត់ បាន​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ទៅ​តាមទីតាំង​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​បានកំណត់ កុំ​បោះ​សំរាម​ចូលក្នុង​ប្រឡាយទឹក នាំ​បិទបាំង​ផ្លូវទឹក​មិនអាច​ហូរ​ដល់​ស្ថានីយ​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋបាលខេត្ត​រតនគិរី រក​ឃើញ និង​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ម្នាក់​នៅក្នុង​ខេត្ត កើនឡើង​ដល់​៦៤៩​នាក់​ហើយ

កូវីដ-១៩៣៦ នាទី មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រកឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៦៥​ករណី​បន្ថែមទៀត

ព័ត៌មានជាតិ៤២ នាទី មុន

សស​យក ខេត្តស្វាយរៀង ប្រគល់​ម៉ាស និង​អាល់កុល​មួយចំនួន ជូន​ដល់​សមាគម​សម្ព័ន្ធ​យុវជន​វៀតណាម​ខេត្ត​តៃ​នី​ញ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

កូវីដ-១៩៤៨ នាទី មុន

វ៉ាក់សាំង AstraZeneca ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​បាន​ដឹក​មកដល់​កម្ពុជា​ហើយ​

នយោបាយ២ ម៉ោង មុន

ថ្ងៃ​ចុងក្រោយ នៃ​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ មាន​គណបក្ស​នយោបាយ​ចំនួន​១ បានធ្វើ​សកម្មភាព​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services