Connect with us

ព័ត៌មានជាតិ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ កម្មករ និយោជិត និង​ជនបរទេស​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​ជូន​ប្រជាពលរដ្ឋ កម្មករ និយោជិត និង​ជនបរទេស​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ក្នុង​ខណ្ឌ​ទាំង​០៦ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​អគារ​មិត្តភាព​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន​យោធ​សេវា ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្រសួងការពារជាតិ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​, នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់ថា តាម​របាយការណ៍​ក្រសួងការពារជាតិ​កម្ពុ​ជា ចេញផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ បាន​ឲ្យ​ដឹងថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ លើក​ទី​១ ជូន​កងទ័ព​, គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ បាន​ចំនួន​សរុប ១,៣០៤,២៦១​នាក់ ក្នុងនោះ​ចាក់​នៅ​តំបន់​ក្រហម​បាន​ចំនួន ៩៩៣,៩០២​នាក់ ខណៈ​ចាក់​លើក​ទី​២ បាន​ចំនួន ១,១៤១,៥៥០​នាក់ ហើយ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ទ្រង់ទ្រាយ​ធំ ដែល​រៀបចំ​ដោយ​ក្រសួងការពារជាតិ​នេះ បាន​ធ្វើឡើង​ចាប់ពី​កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ កន្លងទៅ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម