Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តកំពត ដឹកនាំ​កិច្ចប្រជុំ​ការរៀបចំ​ឯកសារ​ ការងារ​កាត់​ដីជូ​ន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដីរ​ដ្ឋ​យូរ​ឆ្នាំ​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​ឯកសារ​ការ​កាត់​ដី ជូន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ កងកម្លាំង ដែល​រស់នៅ​លើដី​រដ្ឋ នៃ​ភូមិសាស្ត្រ​ខេត្តកំពត ក្រោម​អធិបតីភាព ឯកឧត្តម ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត មន្ទីរ អង្គភាព និង​អាជ្ញាធរ​ក្រុង ស្រុក ឃុំ​ពាក់ព័ន្ធ​មួយចំនួន​ក្នុង​ខេត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​កិច្ចប្រជុំ​តាម​របាយការណ៍​របស់​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត បាន​បញ្ជាក់ថា កន្លងមក​មាន​មន្ទីរ​អង្គភាព​ ដែល​បានដាក់​ពាក្យសុំ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ និង​កងកម្លាំង ដែល​បាន​កាន់កាប់​រស់នៅ​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​នៅលើ​ដី​របស់​រដ្ឋ មាន​សរុប​ចំនួន​៨​អង្គភាព រួចមកហើយ បច្ចុប្បន្ន​មាន​ចំនួន ៦​អង្គភាព​ទៀត កំពុង​ដាក់ពាក្យ​ស្នើសុំ​បន្ថែម​។ ក្នុងនោះ​មាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត មាន​ចំនួន ១១​ទីតាំង មាន​១៧ កន្លែង ស្មើ​១៥៥​គ្រួសារ , សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត មាន​១ ទីតាំង មាន​៣​កន្លែង​ស្មើនឹង​៣២​គ្រួសារ​, វិទ្យាល័យ​ហ៊ុនសែន​ឈូក​មាន​ចំនួន​១​កន្លែង​ស្មើនឹង ២០​គ្រួសារ​, រោងចក្រ​ជី​ហ្វូ​ស្វាត​ស្រុក​បន្ទាយមាស​១ កន្លែង​ស្មើ ៩០​គ្រួសារ , អតីត​ដី​និង​អគារ​ការិយាល័យ​ពាណិជ្ជកម្ម​ស្រុក​កំពង់ត្រាច ១​កន្លែង​ស្មើ​៨​គ្រួសារ​,​សាលាខេត្ត​ថ្មី ដែល​អតីត​ផ្ទះ​មុខងារ​ខេត្ត ក្រុង​កំពត ១​ន្លែ​ង​ស្មើ​១​គ្រួសារ ដែល​បច្ចុប្បន្ន​សំណើ​ទាំងអស់នេះ ខ្លះ​នៅ​មិនទាន់មាន​ឯកសារ​គ្រប់គ្រាន់​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​នៅឡើយ​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​បញ្ជាក់ថា បញ្ហា​ការផ្ដល់​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ គឺជា​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​តែងតែបាន​នឹង​កំពុង​យកចិត្តទុកដាក់​ជំរុញ​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

​ពាក់ព័ន្ធ​នឹង​ការផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ឬ​ដី​លំនៅដ្ឋាន​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​កងកម្លាំង ដែល​ត្រូវ​កាត់​ចេញពី​ដី​សារពើ​ភណ្ឌ​របស់​រដ្ឋ ដែល​ពួកគាត់​រស់នៅ​កាន់កាប់​យូរ​ឆ្នាំ​មកហើយ​នោះ គឺ​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន តែង​បាន​ដាក់ចេញ​គោលការណ៍​ណែនាំ ផ្អែក​តាមច្បាប់​គតិយុត្តិ​នានា​ឱ្យ​រាជធានី ខេត្ត​អនុវត្ត​កាត់​ឆ្វៀល​ជូន​ពួកគាត់​ឲ្យ​កាន់កាប់​ឆាប់រហ័ស​ស្របតាម​លក្ខណៈ​ច្បាប់​។ ប៉ុន្តែ​ដោយឡែក​ពាក់ព័ន្ធ​ការអនុវត្ត​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​នៃ​ការ​កាត់​ដី​ចេញពី​សារពើ​ភណ្ឌ​របស់​រដ្ឋ​ឲ្យ​ស្របតាម​លក្ខណៈ​ច្បាប់​សម្រាប់​ជូន​ប្រជាពលរដ្ឋ​មន្ត្រីរាជការ និង​កងកម្លាំង​នៅក្នុង​ខេត្តកំពត​កន្លងមក មាន​លក្ខណៈ​ស្មុគស្មាញ​អូសបន្លាយ​យូរ​ឆ្នាំ ពី​អាណត្តិ​អភិបាលខេត្ត​មួយ​ទៅ​អភិបាលខេត្ត​មួយ​។ ដូច្នេះ​ដើម្បី​ជំរុញ​ការងារ​ឲ្យ​បានសម្រេច​ឆាប់រហ័ស​បញ្ចៀស​បាន​នូវ​បញ្ហា​ប្រឈម​នានា​បន្តទៀត ។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​សំណូមពរ ឱ្យ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ លើក​ជា​បញ្ហា​ក្នុង​កិច្ចប្រជុំ​ដើម្បី​រួមគ្នា​ពិនិត្យ​ពិភាក្សា និង​វាយតម្លៃ​លើ​ទីតាំង​ដី​នីមួយៗ​ជាក់ស្ដែង សម្រាប់​បានជា​មូលដ្ឋាន ក្នុងការ​ជំរុញ​ដល់​អ្នកកាន់កាប់​អាស្រ័យ​ផល រៀបចំ​ឯកសារ​គ្រប់គ្រាន់​ត្រឹមត្រូវ​ដាក់ពាក្យ​ស្នើសុំ​ឲ្យ​បាន​ស្របតាម​នីតិវិធី​ច្បាប់ ប្រកបដោយ​តម្លាភាព បញ្ចៀស​បាន​នូវ​ការកេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​រដ្ឋ ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ ជូន​អ្នកកាន់កាប់ ពោលគឺ​ប្រជាពលរដ្ឋ​មន្ត្រីរាជការ និង​កងកម្លាំង​ដែល​បាន​អាស្រ័យ​ផល​រស់នៅ​ជាក់ស្ដែង​ដើម្បី​ផុត​ក្ដីកង្វល់​បារម្ភ​បន្តទៀត​សម្រាប់​ពួកគាត់​ផងដែរ​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម