Connect with us

ព័ត៌មានជាតិ

សមាគម​អ្នកចិញ្ចឹមត្រី​​ ថ្កោលទោស​សម្តី​មើលងាយ​ជាតិសាសន៍ខ្មែរ​របស់ លោក ខាន់ សុវណ្ណ

បានផុស

នៅ

សមាគមអ្នកចិញ្ចឹមត្រី ឬសមាគមវារីវប្បករនៅកម្ពុជា​ នៅថ្ងៃនេះបាន​ចេញសេចក្តី​ថ្លែងការណ៍​មួយ​ ​ថ្កោលទោសបុគ្គលសកម្មជន​ហ្វេសប៊ុកមួយ​រូប​​ឈ្មោះ ខាន់ សុវណ្ណ និងបាន​ហៅ​ការ​លើក​ឡើងរបស់បុគ្គលរូបនោះ​​ថា​​​ ជាសម្តីបែប​ប្រមាថ​មើលងាយ​ជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង និងជាការនិយាយអត់មានមូលដ្ឋាន អត់មាន​ការទទួលខុសត្រូវ។​​

ប្រតិកម្មរបស់សមាគមអ្នកចិញ្ចឹមត្រី​​បាន​ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញវិធាន​ការណ៍​ ឱ្យប្រជាពលរដ្ឋរស់នៅផ្ទៃទឹក​តាមដងទន្លេ ដែលភាគច្រើន​​ជាជនជាតិវៀតណាមរុះរើផ្ទះ បែរចិញ្ចឹមត្រី និងសំណង់មិនរៀបរយផ្សេងៗចេញពីលើផ្ទៃទឹក​ ​ស្រាប់តែ​បុគ្គល ខាន់ សុវណ្ណ បាន​និយាយឡាយក្នុងបណ្តាញ​សង្គមហ្វេសប៊ុក ដោយស្រែកក្តែងៗថា ពលរដ្ឋខ្មែរមិន​​​ចេះ​​ចិញ្ចឹម​ត្រី ​បើ​មិន​មាន​អ្នក​ចិញ្ចឹម​ត្រីក្នុង​បែរ​​នៅ​ក្នុងទន្លេ នឹងអត់ត្រីស៊ី។

សមាគមអ្នកចិញ្ចឹមត្រីបានបញ្ជាក់នៅក្នុង​​សេចក្ដីថ្លងការណ៍របស់ខ្លួននារសៀលនេះថា៖ “រយៈពេលពីរបីថ្ងៃកន្លងមកនេះ សាធារណៈជនខ្មែរជាច្រើន ក៏ដូចជា​​វារីវប្បករខ្មែរ បាន​​​ប្រតិ​ក​ម្ម ​យ៉ាងខ្លាំងចំពោះបុគ្គលឈ្មោះ ខាន់ សុវណ្ណ ដែល​ជា​អ្នក​លេងបណ្តាញសង្គមមួយរូប ខ្វះ​មន​សិការ បាននិយាយដោយអគតិថា ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និង ខ្លាចស្រុកខ្មែរអត់ត្រីស៊ី បើ​មិនមានអ្នកចិញ្ចឹមត្រីក្នុងបែរនៅក្នុងទន្លេទាំងនោះ​”។

បើតាមសមាគម​សមា ការស្រែកនិយាយដោយកំហឹង អសុរស និងបញ្ចេញចរិត​ច្រឡោង​ខាម​បែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ជនរួមជាតិខ្មែរ ប្រមុខរាជរដ្ឋាភិបាល និង​ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបាននឹងកំពុងខិតខំអភិវឌ្ឍន៍វារីវប្បកម្ម។ តាមពិតជាក់ស្តែង ប្រ​ជាពលរដ្ឋខ្មែរចេះ ចិញ្ចឹមត្រីយូរយារណាស់មកហើយ។

ជាមួយគ្នានោះ សមាគមវារីវប្បករនៅកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ​បុគ្គល ខាន់ សុវណ្ណ​ និងបានអះអាងថា ភាសា និង​​សម្តីរបស់​​ឈ្មោះ ខាន់ សុវណ្ណ ជាសម្តី​បែប​ប្រមាថ​មើលងាយដល់ជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង ជាការនិយាយអត់មានមូលដ្ឋានច្បាស់​លាស់ អត់មាន​ការទទួលខុសត្រូវ មិនមានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានចរិតគួរឱ្យខ្ពើមរអើមបំផុត។ សមាគមវារីវប្បករនៅកម្ពុជា បាន​អំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច មេត្តាចាត់វិធានការណ៍​ចំពោះបុគ្គលនេះ ​ហើយស្នើ​បុគ្គល​​​ឈ្មោះ ខាន់ សុវណ្ណ​ ​ត្រូវតែចេញមុខមកបំភ្លឺ និងសុំទោសជា​សាធារណៈ ដោយមិនលើកលែងឡើយ។

សមាគមវារីវប្បករនៅកម្ពុជាបានអះអាងថា បច្ចុប្បន្នមានបងប្អូនវារីវប្បករ​ ដែលជាជនជាតិខ្មែរ​រាប់ពាន់នាក់នៅទូទាំងប្រទេស កំពុងប្រកបមុខរបរក្នុងវិស័យវារីវប្បកកម្ម ប្រកបដោយបច្ចេកទេសត្រឹមត្រូវ មានសមត្ថភាពខ្ពស់ ផលិតបានផលជលផលច្រើនប្រភេទ ប្រកបដោយគុណភាពល្អ ហើយផលិតបានគ្រប់​គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទៀតផង​៕

អត្ថបទ៖ កោះកែវ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម