ព័ត៌មានជាតិ
មន្ត្រីក្រសួងយុត្តិធម៌ ប្រៀបធៀបការអនុវត្តបែបប្រជាធិបតេយ្យនៅអាមេរិក និងកម្ពុជា
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការប្រៀបធៀបអំពីទិដ្ឋភាពច្បាប់ និងការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក និងនៅប្រទេសកម្ពុជា ដោយបានអះអាងថា ទាំងនៅអាមេរិក និងនៅកម្ពុជា សកម្មភាព ដែលជាការបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យ និងធានាដោយរដ្ឋធម្មនុញ្ញនោះទេ តែវាជាអំពើល្មើសច្បាប់។
តាមលោក ជិន ម៉ាលីន បានលើកឡើង៣ចំណុច គឺទី១. ជាគោលការណ៍ច្បាប់ទាំងនៅអាមេរិក និងកម្ពុជា បុគ្គលគ្រប់រូបមានសិទ្ធិតាមដាន និងឃ្លាំមើលដំណើរការនីតិវិធីតុលាការ និងដំណើរការប្រព្រឹត្តទៅនៃសវនាការ ដែលធ្វើជាសាធារណៈ តែមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលជាការជ្រៀតជ្រែកនិងដាក់សម្ពាធដល់តុលាការ ដែលជាស្ថាប័នឯករាជ្យនោះទេ។
ទី២. ក្នុងសង្គមប្រជាធិបតេយ្យនិតិរដ្ឋ ទាំងនៅអាមេរិក និងកម្ពុជា ជាកត្តាសត្យានុម័ត តែកាលណាមានអំពើល្មើសច្បាប់និងបទល្មើសកើនឡើង សំណុំរឿងបញ្ជូនទៅតុលាការ ក៏វាកើនឡើងទៅតាមនោះដែរ ដែលនាំឱ្យមានលំហូរ និងដំណើរការនីតិវិធីតុលាការជាប់ជាប្រចាំ ដូចជាការចេញដីកា និងនីតិវិធីនៃការចោទប្រកាន់ និងស៊ើបសួរ ជាដើម។
ទី៣. ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជាអាមេរិក គឺមានការធានានូវសិទ្ធិសេរីភាពនៃការជួបជុំតវ៉ា និងសម្ដែងមតិ តែក៏បានបញ្ញត្តិដូចគ្នាផងដែរថា ការអនុវត្តសិទ្ធិសេរីភាពទាំងនោះ គឺត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់។
លោក ជិន ម៉ាលីន អះអាងថា ទាំងនៅអាមេរិក និងកម្ពុជា សកម្មភាពដែលជាការបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ មិនមែនជាការអនុវត្តសិទ្ធិ សេរីភាពតាមបែបប្រជាធិបតេយ្យ និងធានាដោយរដ្ឋធម្មនុញ្ញនោះទេ តែវាជាអំពើល្មើសច្បាប់ ដែលអ្នកប្រព្រឹត្តត្រូវទទួល ខុសត្រូវតាមផ្លូវច្បាប់ ហើយពួកគេមានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ក្នុងដំណើរការនីតិវិធីរបស់តុលាការ មិនមែនធ្វើការជួបជុំគ្នាតវ៉ាដាក់សម្ពាធដល់តុលាការ ដែលជាស្ថាប័នឯករាជ្យនោះទេ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១៩ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)