សម្តេច ហេង សំរិន នឹងដឹកនាំប្រជុំ ដើម្បីពិនិត្យមើលបេក្ខភាពប្រធាន គ.ជ.ប ថ្ងៃស្អែក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេច ហេង សំរិន នឹងដឹកនាំប្រជុំ ដើម្បីពិនិត្យមើលបេក្ខភាពប្រធាន គ.ជ.ប ថ្ងៃស្អែក

បានផុស

នៅ

សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាជាតិ នៅវេលាម៉ោង៩ ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ខនហ្វឺរេន (Conference) ជាមួយអនុប្រធានទាំង២រូប និងប្រធានគណៈកម្មការជំនាញរដ្ឋសភាទាំង១០ ដើម្បីពិនិត្យលក្ខខណ្ឌជ្រើសរើសបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោកស៊ិក ប៊ុនហុក នេះបើតាមការបញ្ជាក់ពីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមិថុនានេះថា បេក្ខជនចំនួន ២រូប ដែលបានដាក់ពាក្យជាបេក្ខជនប្រធានគ.ជ.ប នោះ បើបំពេញត្រឹមត្រូវតាមលក្ខខណ្ឌរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងត្រូវបានជ្រើសរើស ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយសម្តេចអគ្គមហាពញាចក្រីហេង សំរិន នឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅព្រឹកស្អែកនេះ។

សូមបញ្ជាក់ថា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំពិនិត្យរួចហើយ រយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំជាមួយខាងគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចជ្រើសរើសយកបេក្ខជនមួយរូប ក្នុងចំណោមពីររូប ដែលបានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានគណៈម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ។

លោក ស៊ិក ប៊ុនហុក បានសម្រេចលាលែងពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសាតែបញ្ហាសុខភាព ហើយលោកបានដាក់ ពាក្យទៅកាន់រដ្ឋសភា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានលើកយកមកប្រជុំពិភាក្សា និងអនុម័ត យល់ព្រមតាមសំណើរផងដែរ៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services