Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនជប៉ុន Yamato Green ចង់ឱ្យកម្ពុជាដាំដុះរុក្ខជាតិកញ្ឆាដើម្បីនាំចេញទៅជប៉ុន និងអាមេរិក

បានផុស

នៅ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមិថុនា បានទទួលជួបលោក នាយកក្រុមហ៊ុន Yamato Green ក្រៅផ្លូវការនៅទៅស្តីការក្រសួង។

ជំនួបពិភាក្សាដែលមានលក្ខណមិត្តភាព និងសហប្រតិបត្តិការភាពជាដៃគូវិនិយោគដើម្បីអភិវឌ្ឍន៍វិស័យសាកវប្បកម្ម (ដំណាំបន្លែ) នេះបានលើកយកប្រធានបទសំខាន់ៗដែលភាគីទាំងពីរឯកភាព និងមានឆន្ទ:រួមគ្នាថាត្រូវធ្វើការអភិវឌ្ឍក្នុងទិសដៅទី១-បង្កើនផលិតភាពផលិតកម្ម និងទី២-គឺការនាំចេញ ដែលប្រធានបទទាំងនោះមានរុក្ខជាតិកញ្ឆាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបានលើកយកមកពិភាក្សាថារុក្ខជាតិកញ្ឆា ជាប្រភេទរុក្ខជាតិឱសថសម្រាប់បម្រើឲ្យវិស័យសុខាភិបាល (គេយកគ្រាប់វា មិនមែនស្លឹក) ធ្វើជាឱសថ។ មានក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ធ្វើការវិនិយោគនៅកម្ពុជា ដោយនាំយកពូជពីសហរដ្ឋអាមេរិក នឹងនាំផលិតផលសម្រេចទៅប្រទេសអាមេរិក និងជប៉ុន។

ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានប្រទេសថៃ និងកូរ៉េ បានទទួលការអនុញ្ជាតឲ្យធ្វើការដាំដុះ និងកែច្នៃ ហើយត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក និងជប៉ុនក្នុងលក្ខខណ្ឌចុះកិច្ចសន្យាតាមបែបបច្ចេកទេស និងវិទ្យាសាស្រ្ត។

ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកមកពិចារណាជាបឋម និងបានស្នើឲ្យក្រុមហ៊ុនសហការជាមួយក្រសួងពាក់ព័ន្ធ រួមជាមួយក្រសួងកសិកម្មផងដែរក្នុងការដាំដុះក្នុងទំហំដីកំណត់ត្រឹមត្រូវ ច្បាស់លាស់មួយក្នុងស្ថានីយ ឬមណ្ឌលស្រាវជ្រាវកសិកម្ម ដើម្បីជាភស្តុតាងខាងផ្នែកវិទ្យាសាស្រ្ត មុនដាក់សំណើជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម