Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក​នេះ សម្តេច ហេង សំរិន នឹង​ដឹកនាំ​ប្រជុំ ដើម្បី​ពិនិត្យមើល​បេក្ខភាព​ប្រធាន គ​.​ជ​.​ប

បានផុស

នៅ

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធាន​រដ្ឋសភាជាតិ នៅវេលា​ម៉ោង​៩ ព្រឹក ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ ស្អែក​នេះ នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា តាម​ប្រព័ន្ធ​វីដេអូ Conference ជាមួយ​អនុប្រធាន​ទាំង​២​រូប និង​ប្រធាន​គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​ទាំង​១០ ដើម្បី​ពិនិត្យ​លក្ខខណ្ឌ​ជ្រើសរើស​បេក្ខភាព​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ជំនួស​លោក​ស៊ិ​ក ប៊ុន​ហុក នេះ​បើតាម​ការបញ្ជាក់​ពី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៤ ខែមិថុនា​នេះ​ថា បេក្ខជន​ចំនួន​២​រូប ដែល​បានដាក់​ពាក្យ​ជា​បេក្ខជន​ប្រធាន​គ​.​ជ​.​ប នោះ បើ​បំពេញ​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​របស់​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា នឹងត្រូវ​បានជ្រើសរើស ដើម្បី​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ហើយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន នឹង​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៅ​ព្រឹកស្អែក​នេះ​។

សូម​បញ្ជាក់​ថា បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រជុំ​ពិនិត្យ​រួចហើយ រយៈពេល​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៧ ខែមិថុនា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ប្រជុំ​ជាមួយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សម្រេច​ជ្រើស​រើសយក​បេក្ខជន​មួយ​រូប ក្នុងចំណោម​ពីររូប ដែល​បានដាក់​ពាក្យ​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ​។

លោក ស៊ិ​ក ប៊ុន​ហុក បានសម្រេច​លាលែង​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដោយសារ​តែ​បញ្ហា​សុខភាព ហើយ​លោក​បានដាក់ ពាក្យ​ទៅកាន់​រដ្ឋសភា កាលពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ហើយ​ត្រូវបាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា បាន​លើក​យកមក​ប្រជុំពិភាក្សា និង​អនុម័ត យល់ព្រម​តាម​សំណើ​ផង​ដែរ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម