Connect with us

ព័ត៌មានជាតិ

អគ្គនាយក​អន្តោប្រវេសន៍​ ៖ ​សេចក្តីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី​នឹង​ជួយ​គ្រប់គ្រង​ជនបរទេស​នៅ​កម្ពុជា​កាន់តែ​ប្រសើរ

បានផុស

នៅ

​ភ្នំពេញ​ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍​ថា ការរៀបចំ​សេចក្តីព្រាង​ច្បាប់ ស្ដីពី​អន្តោប្រវេសន៍​ថ្មី​នេះ​ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់ បទល្មើស​ជនបរទេស​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ និង​ការ​បន្ថែម​ទម្ងន់ទោស​ដល់​អ្នកចូលរួម​ប្រព្រឹត្តិ​បទល្មើស​ជាដើម​។​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដើម្បី​កែសម្រួល​ខ្លឹមសារ​សេចក្តីព្រាងច្បាប់ ស្ដីពី​អន្តោប្រវេសន៍​ថ្មី​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ត​ទៀត​ថា បន្ថែម​លើ​នេះ សេចក្តីព្រាងច្បាប់​នេះ ក៏​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ចំពោះ​ការគ្រប់គ្រង​ជនបរទេស ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស ទាំង​ជនបរទេស​ជា​អ្នក​វិនិយោគ និង​ជនបរទេស​អន្តោប្រវេសន្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដែល​បាន​គាំទ្រ​នូវ​កិច្ចការ​រៀបចំ និង ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់ ស្ដីពី​អន្តោប្រវេសន៍​ថ្មី​នេះ​ ដែល​ជា​ច្បាប់​ដ៏​មាន​សារៈ​សំខាន​ណាស់ សម្រាប់​ប្រទេសជាតិ​។​

នៅក្នុង​កិច្ចប្រជុំ​នោះ លោក ប៉ូ​លី ដា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលជា​អ្នកជំនាញ​ផ្នែក​ច្បាប់ បាន​មានប្រសាសន៍ថា តាម​ការ​សន្និដ្ឋាន​សេចក្តី​ព្រាងច្បាប់ ស្ដីពី​អន្តោប្រវេសន៍​ថ្មី​នេះ​ដូចជា​សម្រេច​រួចរាល់​ទាំងស្រុង​ហើយ​។​

ប៉ុន្តែ​លោក អនុរដ្ឋលេខាធិការ​បា​ន​លើកទឹកចិត្ត​ដល់​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ពិនិត្យ​បន្ថែម​ទៅលើ​ខ្លឹមសារ និង​ពាក្យពេចន៍​ដើម្បី​ឲ្យ​ខ្លឹមសារ​សេចក្តី​ព្រាងច្បាប់ ស្ដីពី​អន្តោប្រវេសន៍​ថ្មី​កាន់តែ​សុក្រឹត្យ​។​

សេចក្តីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី​នេះ​ មាន​៩​ជំពូក​ចែកជា​៥១​មាត្រា​ហើយ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ជនបរទេស ដែល​ចូល​មក​កម្ពុជា​ដោយ​ខុសច្បាប់ និង​ជនបរទេស​ដែល​បន្ត​រស់នៅ​ដោយ​ខុសច្បាប់​។

គួរ​បញ្ជាក់ថា​ បច្ចុប្បន្នកម្ពុ​ជាមាន​ជនអន្តោប្រវេសន៍​ជាង​១៤​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន កូរ៉េ វៀតណាម អាមេរិក​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម