Connect with us

ព័ត៌មានជាតិ

លោកជំទាវ​ម៉ែន សំអន រៀបចំ​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវ​ចូល​វស្សា​នាពេលខាងមុខ

បានផុស

នៅ

ភ្នំពេញ ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ទទួល​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ ពី​លោកស្រី​ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និង លោក​ឧកញ៉ា ផែរ ហុកឈួន និង​លោកស្រី សៀង ស៊ី​ពោធិ៍ និង​ភ​រិ​យា​សម្រាប់​ប្រគេន​ព្រះសង្ឃ ក្នុងអំឡុងពេល​ចូល​ព្រះវស្សា​ដែល​នឹង​ឈាន​មកដល់​នា​ពេល​ខាងមុខនេះ។ ពិធី​ទទួលទាន​ព្រះវស្សា​និង​ទេយ្យទាន​នេះ​ធ្វើ​នៅ​ភោ​ជនី​ដ្ឋា​ន​សូរិយា នា​រសៀល​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​បឋម​សា​ឍ ឆ្នាំឆ្លូវ ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូម​បញ្ជាក់​ថា ពិធីបុណ្យ​ចូល​ព្រះវស្សា គឺជា​ពិធីបុណ្យ​មួយ​ដែល​មាន​សារៈសំខាន់​ក្នុង​ព្រះពុទ្ធសាសនា ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេរ​បាន​រៀន​ធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​។ បងប្អូន​ដែល​ជា​អ្នកមាន​ជំនឿ​ទៅលើ​ព្រះពុទ្ធសាសនា តែងតែ​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ដោយ​នាំ​យក​ជា​សាដក អង្ករ ភេសជ្ជៈ និង​របស់​ប្រើប្រាស់​ផ្សេងៗ ទៅ​ប្រគេន​ព្រះសង្ឃ​តាម​លទ្ធភាព​។​

លោកជំទាវ​ក៏បាន​មានប្រសាសន៍ថា បើ​ទោះ​បី​ក្នុង​បរិការណ៍​កូ​វីដ​១៩ យ៉ាងណាក៏ដោយ អស់លោក​លោកស្រី ឧកញ៉ា ក៏​នៅតែ​បាន​ចាប់មគ្គផល បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន និង​ទេយ្យវត្ថុ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​ព្រះពុទ្ធសាសនា​ដ៏​ធំ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ទ្រទ្រង់ និង​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ជូន​បុណ្យ​កុសល​ជូន​ដល់​ម្ចាស់​ទាន និង​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស សូម​ឲ្យ​ប្រកប​បាន​នូវ​សេចក្តីសុខ សេចក្តី​ចម្រើន​គ្រប់ពេលវេលា និង​ជៀស​ផុត​ជំងឺ​កូ​វីដ​១៩ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​៕

ដោយ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម