Connect with us

ព័ត៌មានជាតិ

អូស្ត្រាលី​សន្យា​ជួយ​រៀបចំ​សេចក្តីព្រាង ច្បាប់ ស្តីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​

បានផុស

នៅ

​ការសន្យា ក៏ដូចជា​ការប្តេជ្ញា​ជួយ​កម្ពុជា​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង ជំនួប​រវាង​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ ជាមួយ​លោក Luke Arnold អគ្គរាជទូត​ស្តីទី អូស្ត្រាលី​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ នឹង​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក Luke Arnold បាន​ថ្លែងអំណរគុណ និង​បង្ហាញ​សុ​ឆន្ទៈ និង​ការប្តេជ្ញា​បន្ត​ជួយ​ដល់​កម្ពុជា ជាពិសេស​ដំណើការ​នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​នេះ​។ លោក​បន្តថា វឌ្ឍនភាព នៃ​ការរៀបចំ​សេចក្តីព្រាងច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ដែល​ទទួល​បានការ​ឯក ភាព​ពីស​ម្តេច​តេ​ជោ​នាពេល​កន្លង​មកឱ្យ​ខាង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជា​អ្នករៀបចំ ហើយ​ខាង​អូស្ត្រាលី ក៏បាន​ចូលរួម​សហការ​ផងដែរ ក្នុងការ​ផ្តល់​ជា​ធាតុ​ចូល តាមរយៈ​អង្គការ​វេទិកា​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​មូលដ្ឋាន​នៅ​អូស្ត្រាលី​។ ពេលនេះ​ក្រុមការងារ​បានបញ្ចប់​រួចហើយ​នូវ​សេចក្តីព្រាង​ដំបូង និង​កំពុង​រៀបចំ​នូវ​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ជា​បន្តបន្ទាប់​ទៀត​ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​។​

​ជាមួយគ្នា​នោះ លោក ជិន ម៉ា​លីន បាន​គូសបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​ជាទូទៅ ខាង​អូស្ត្រាលី​បានកត់សម្គាល់​ពី​ចំណុច​វិជ្ជមាន​មួយចំនួន​ពាក់ព័ន្ធ​សេរីភាព​សាសនា និង​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ព្រមទាំង​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ពី​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ជាពិសេស​ក្នុងការ​ឆ្លើយតប​នឹង​ការឆ្លង​រាលដាល​កូ​វីដ​១៩ តាមរយៈ​ការដាក់ចេញ​ជា​វិធានការ​នានា ដូចជា​ការផ្តល់​លំហូរ​សាច់ប្រាក់ និង​ជំនួយ​សង្គ្រោះបន្ទាន់​ដល់​គ្រួសារ ដែល​រង​ផលប៉ះពាល់​ពី​កូ​វីដ​១៩ នាពេល​កន្លងមក ជាដើម​។

​ទន្ទឹមនឹងនេះ ខាង​អូស្ត្រាលី​ក៏បាន​បង្ហាញ​នូវ​ការបារម្ភ​មួយចំនួន​ផងដែរ​អំពី​ស្ថាន ការណ៍​នយោបាយ​បច្ចុប្បន្ន និង​សិទ្ធិសេរីភាព​ផ្នែក​នយោបាយ​នៅ​កម្ពុជា​។ ឆ្លើយតប​នឹង​ការបារម្ភ​នេះ លោក កែវ រ៉េមី​ក៏បាន​ធ្វើការ​បកស្រាយ និង​បំភ្លឺ​វិញ​ផងដែរ ដោយ​ផ្អែកលើ​ទិដ្ឋភាព​នយោបាយ ច្បាប់ ប្រវត្តិសាស្ត្រ និង​បរិបទ​សង្គម​កម្ពុជា​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម