សូមប្រុងប្រយ័ត្នការប៉ះទង្គិចឆ្អឹងកងក ទី២ ដល់ទី៧
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នការប៉ះទង្គិចឆ្អឹងកងក ទី២ ដល់ទី៧

បានផុស

នៅ

សូមប្រុងប្រយ័ត្នការប៉ះទង្គិចឆ្អឹងកងក ទី២ ដល់ទី៧!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក) មូលហេតុនៃការប៉ះទង្គិច៖
កត្តាដែលធ្វើឲ្យមានការប៉ះទង្គិចឆ្អឹងកងកនេះមាន៖ គ្រោះថ្នាក់ក្នុងការបើកបរ ធ្លាក់ពីលើទីខ្ពស់ និងការលេងកីទ្បា។ល។

ខ) រោគសញ្ញា៖
នៅពេលដែលមានការប៉ះទង្គិចនៅឆ្អឹងកងក ទី២ ដល់ទី ៧ វានឹងលេចឡើងនូវរោគសញ្ញាដូចជាៈ
  – ការឈឺកញ្ចឹងកខ្លាំង
  – ស្ពឹកដៃ
  – ស្ពឹកជើង
  – កម្រើកដៃ និងជើងមិនរួច។

គ) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីដឹងច្បាស់ពីរោគវិនិច្ឆ័យករណីនេះ ការពិនិត្យដោយផ្ទាល់ទៅលើអ្នកជំងឺតាមរយៈគ្រូពេទ្យជំនាញ អមដោយការថតស្កាន់ន័រ និងកាំរស្មីអ៊ិច (Rx, CTS, IRM) នឹងធ្វើអោយការសម្រេចចិត្តព្យាបាលរបស់ក្រុមគ្រូពេទ្យទៅលើអ្នកជំងឺ ប្រកបដោយលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់។

ឃ) ការព្យាបាល៖
ទាក់ទងទៅនឹងការព្យាបាលរួមមាន ២ ករណីៈ
  – ទី១: ចំពោះការប្រះ ស្រាំឆ្អឹងធម្មតា (Fracture stable) គឺតម្រូវអោយអ្នកជំងឺពាក់រណបក រយៈពេលយ៉ាងតិច ៣ខែ។
  – ទី២: ចំពោះការបាក់ឆ្អឹងដែលខូចពីទម្រង់ដើម (Fracture instable) ការវះកាត់ដោយចាប់ដែកនៅផ្នែកខាងមុខនៃឆ្អឹងកងក ជាជម្រើសដែលល្អបំផុតក្នុងការព្យាបាល។
ប្រសិទ្ធភាពនៃការព្យបាល អាស្រ័យលើពេលវេលាពីពេលមានគ្រោះថ្នាក់ រហូតដល់ពេលព្យាបាល និង អាស្រ័យលើកំរិតនៃការប៉ះពាល់។

ប្រសិនបើបងប្អូនមានគ្រោះថ្នាក់ ឬការប៉ះទង្គិចទៅលើឆ្អឹងកងកនេះ សូមប្រញាប់បញ្ជូនអ្នកជំងឺទៅមន្ទីពេទ្យកាល់ម៉ែត ដែលមានវេជ្ជបណ្ឌិតជំនាញ និងសម្ភារៈគ្រប់គ្រាន់ដើម្បីសង្គ្រោះជនរងគ្រោះយ៉ាងមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

​បន្ទាន់! មានករណី​អគ្គិភ័យ​មួយ​កំពុង​ឆាបឆេះ​ឃ្លាំង​ក្រដាស​មួយ​កន្លែង​

កូវីដ-១៩៣ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន​១៦២​ករណី​បន្ថែមទៀត និង​ជាសះស្បើយ​ចំនួន​១៨​នាក់

ចរាចរណ៍៤ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្ត​រេ​ចង្កូតទៅបុក​រថយន្ត​ធំ​ ផ្ទុះ​ពោង​គ្មាន​សល់

កូវីដ-១៩៤ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី៤១នាក់ ជា​សះស្បើយ​២៨នាក់ និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ម្នាក់​

កូវីដ-១៩៥ ម៉ោង មុន

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចេញ​សេចក្តី​ណែនាំ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពេល​បើក​ឲ្យ​ដំណើរការ​ផ្សារ​ឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services