Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ​កៀរគរ​ថវិកា​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ​តាម​បណ្តាញ​ធនាគារ​វី​ង

បានផុស

នៅ

ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក និង មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​សហការគ្នា​ដើម្បី​កៀរគរ​ថវិកា​សម្រាប់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ដែលជា​មន្ទីរពេទ្យ​សប្បុរសធម៌​ដ៏​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប បានផ្តល់​ការព្យាបាល​ប្រកបដោយ​គុណភាព និង​វិជ្ជាជីវៈ​ខ្ពស់ ដល់​ទារក និង​កុមារ​ដោយ​ឥតគិតថ្លៃ​ចាប់តាំងពី​ការបង្កើតឡើងវិញ​នៅ​ឆ្នាំ​១៩៩២ ដោយ លោក​វេជ្ជបណ្ឌិត Beat Richner​។ ទោះជា​យ៉ាងណាក៏ដោយ​ការរីក​រាតត្បាត​ពី​វីរុស​កូ​វីដ​-១៩ បានធ្វើឱ្យ​មានការ​ធ្លាក់​ចុះ​យ៉ាងខ្លាំង​នៃ​ចំនួន​ថវិកា​បរិច្ចាគ តាមរយៈ​មូលនិធិ​គន្ធ​-​បុប្ផា​កម្ពុជា​។​

​លោក ហោ ប៊ុន​ថែ អគ្គនាយករង​នៃ​ធនាគារ វី​ង បាន​មានប្រសាសន៍ថា​៖ “​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ព្យាបាល​កុមារ​រាប់មិនអស់ និង​បាន​ជួយសង្គ្រោះ​ជីវិត​កុមារ​រាប់លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ កន្លងមកនេះ​។ ខណៈពេលដែល​អនាគត​នៃ​ប្រទេស​កម្ពុជា​ពឹងផ្អែក​លើ​ការរីកចម្រើន ក៏ដូចជា​ការអភិវឌ្ឍ​កុមារ​, រាល់​ការបរិច្ចាគ​ដើម្បី​គាំទ្រ​ចំពោះ​មន្ទីរពេទ្យ​ដ៏​អស្ចារ្យ​នេះ គឺ​ពិត​ជាមាន​អត្ថន័យ​ខ្លាំងណាស់ ដោយសារតែ​ឥទ្ធិពល​របស់​វា​ចំពោះ​សហគមន៍​”​។​

​តាមរយៈ​កិច្ចសហការ​នេះ ធនាគារ​វី​ង​គាំទ្រ​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុង​ការទទួល​ការបរិច្ចាគ និង​កៀរគរ​វិភាគទាន​សប្បុរសធម៌​នានា​។ យុទ្ធនាការ​នេះ នឹងត្រូវ​ធ្វើឡើង​ជាមួយ​នឹង​បណ្តាញ​នៃ​ធនាគារ​វី​ង ដែល​រួមមាន​៖ គេហទំព័រ​របស់​វី​ង បណ្តាញ​សង្គម កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​ភ្នាក់ងារ​វី​ង​ដែលមាន​ជិត​១០ ០០០ កន្លែង​ជាដើម​។​

​តាងនាម​ឱ្យ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​, ឯកឧត្ដម​បណ្ឌិត ច​ន ណា​រិ​ទ្ធ ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ បាន​ថ្លែងអំណរគុណ​ធនាគារ​វី​ង​ចំពោះ​កិច្ចសហការ​នេះ​។ “​ធនាគារ​វី​ង ក៏ដូចជា​ក្រុមហ៊ុន​នានា​ជាច្រើន​ទៀត​នៅ​កម្ពុជា ដឹង​ពី​សារសំខាន់​ក្នុងការ​គាំទ្រ​សហគមន៍ និង​ជាពិសេស​កុមារៗ​ដែល​កំពុង​ត្រូវការ​ជំនួយ​។ មូលនិធិ​គន្ធបុប្ផា​កម្ពុជា រីករាយ និង​ស្វាគមន៍​កិច្ចសហការរយៈពេល​វែង​ជាមួយ​ធនាគារ​វី​ង នេះ និង​ការខិតខំ​ប្រឹងប្រែង ក៏ដូចជា​ការប្តេជ្ញាចិត្ត​របស់​របស់​ធនាគារ​ក្នុងការ​ផ្តល់នូវ​ការគាំទ្រ ពី​បុគ្គលិក និង​អតិថិជន ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​។​”

​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំណាយ​ថវិកា​អស់​ជិត ៤០ លាន​ដុល្លារ សម្រាប់​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​កន្លងទៅ​។ កុមារ​ជាង ៦៣៩ ២៦០ នាក់ បានមក​ទទួល​ការពិនិត្យ និង​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ អ្នកជំងឺ​ធ្ងន់ធ្ងរ​ចំនួន ១៣៣ ០២៦ នាក់ បានមក​សម្រាក និង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ដោយ​ឥតគិតថ្លៃ នៅក្នុង​ឆ្នាំ​២០២០ ក​ន្លង​ទៅនេះ​។​

​ក្រៅពី​ការព្យាបាល​កុមារ មន្ទីរពេទ្យ​គន្ធបុប្ផា (​ឬ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧) នៅក្នុង​ខេត្តសៀមរាប​ក៏មាន​បន្ទប់​សម្ភព និង​សម្រាលកូន​ផងដែរ​។ នៅ​ឆ្នាំ​២០២០ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១៣២ ៤៤៣ នាក់ បានមក​ពិនិត្យ និង​ព្យាបាល ហើយ​មាន​ស្ត្រី​ចំនួន ២៥ ៧៧១ នាក់ បាន​សម្រាលកូន​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ​។​ សាធារណជន​ទាំងឡាយ​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ផ្តល់​ការគាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​គោលបំណង​ដើម្បី​បន្ត​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ ក៏ដូចជា​ផ្តល់​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ ផងដែរ​។​

​អ្នកប្រើប្រាស់​សេវាកម្ម​វី​ង​អាច​ចូលរួមចំណែក​ដល់​កិច្ចការ​សប្បុរសធម៌​នេះ តាមរយៈការបរិច្ចាគ​ទៅ​គណនី​លេខ ៥៥៥៩ ជា​ប្រាក់រៀល ឬ ៥៥៥៨ ជា​ប្រាក់​ដុល្លារ​។ មិនតែប៉ុណ្ណោះ ការបរិច្ចាគ​ក៏​អាចធ្វើ​បាន​នៅតាម​ភ្នាក់ងារ​វី​ង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ មិន​គិតថ្លៃ​សេវា​។ ធនាគារ​វី​ង​ធានាថា ​ប្រាក់​វិភាគទាន​សប្បុរសធម៌ ១០០ % នឹង​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម