Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនធំមួយរបស់ជប៉ុនចង់វិនិយោគលើដំណាំសណ្តែកសៀងនៅកម្ពុជាដើម្បីនាំចេញ

បានផុស

នៅ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានទទួលជួបលោក នាយកក្រុមហ៊ុន Yamato Green ក្រៅផ្លូវការនៅទៅស្តីការក្រសួង។

ជំនួបពិភាក្សាដែលមានលក្ខណមិត្តភាព និងសហប្រតិបត្តិការភាពជាដៃគូវិនិយោគដើម្បីអភិវឌ្ឍន៍វិស័យសាកវប្បកម្ម (ដំណាំបន្លែ) នេះបានលើកយកប្រធានបទសំខាន់ៗដែលភាគីទាំងពីរឯកភាព និងមានឆន្ទ:រួមគ្នាថាត្រូវធ្វើការអភិវឌ្ឍក្នុងទិសដៅទី១-បង្កើនផលិតភាពផលិតកម្ម និងទី២-គឺការនាំចេញសណ្តែងសៀង ដែលប្រជាជនជប៉ុននិយមបរិភោគ ដោយយកទៅកែច្នៃជាអាហារបានច្រើនប្រភេទ វាជាប្រភពប្រូតេអ៊ីនធញ្ញជាតិ ជំនួសប្រូតេអ៊ីនបានពីសាច់សត្វ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនបានឃើញសក្តានុពលរបស់ធញ្ញជាតិនេះមាននៅតាមខេត្តជាប់បឹងទន្លេសាប (កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ) ហើយចង់វិនិយោគដើម្បីផលិត និងកែច្នែ ដោយប្រើបច្ចេកទេសដាំ ប្រមូលផល និងកែច្នៃជាប្រភេទអាហាររបស់សត្វ និងមនុស្សជាសំខាន់ ហើយនាំចេញទៅកាន់ទីផ្សារជប៉ុនក្នុងបរិមាណយ៉ាងច្រើន ដូចបរិមាណអង្ករដែលកម្ពុជាបាននាំទៅកាន់ប្រទេសចិនដែរ នេះបើតាមការអះអាងរបស់លោកនាយកក្រុមហ៊ុន។

លោកបានបន្ថែមថា កសិករជប៉ុនក្រោយពីប្រមូលផលស្រូវរួច គេមិនទុកដីឲ្យនៅទំនេរ ពួកគាត់ចាប់ផ្តើមដាំសណ្តែងសៀងបន្ត ការប្តូរមុខដំណាំនេះមានប្រយោជន៍ពីរយ៉ាងទី១- បញ្ជៀសសត្វល្អិត ទី២- បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល។

ឯកឧត្តមរដ្ឋមន្ត្រីបានរីករាយ និងគាំទ្រ ដោយសារកម្ពុជាមានសក្តានុពលទាំងទិន្នផល និងប្រាក់ចំណូល បើធៀបជាមួយផលិតកម្មដំណាំស្រូវ។ ម៉្យាងទៀត ភាគច្រើនកសិករមិនទាន់ប្រើប្រាស់ដីដើម្បីទាញយកប្រយោជន៍ឲ្យអស់ពីលទ្ធភាពនៅឡើយ។ បើគម្រោងចូលជាធរមាន នោះកសិករកម្ពុជាអាចបង្កើនប្រាក់ចំណូល និងជីវភាពល្អប្រសើរ។

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម