Connect with us

ព័ត៌មានជាតិ

ឧតុនិយម​ជូនដំណឹង សប្តាហ៍​ខាង​មុខ​នេះ កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប នឹង​មាន​ព្យុះ​ភ្លៀង​គ្រប់​តំបន់

បានផុស

នៅ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ពី​ថ្ងៃ ១៦ ដល់ ២២ មិថុនា​នេះ ​ប្រទេស​កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុង​និរតីក្នុងកម្រិត ពីមធ្យមទៅបង្គួរ គួបផ្សំនឹងប្រព័ន្ធសម្ពាធទាបភាគខាងលើ​ បង្ក​ឲ្យ​មាន​ភ្លៀងធ្លាក់​ បាតុភូត​ផ្គរ រន្ទះ​ ខ្យល់កន្រ្តាក់ និង​តំបន់មាត់សមុទ្រ​មាន​រលកសមុទ្រ​ធំៗ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C ,
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។ ទន្ទឹមនោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ។

២-បណ្តាខេត្តជាប់ប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ ។ ពិសេសនៅភាគឦសាន ភាគខាងជើងនៃជួរភ្នំដងរែក។ ឯបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ (Thunderstorm) ក៏កើតមានផងដែរ។

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C ជាសែន
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
– នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គរ ។ ទន្ទឹមនោះក៏អាចមានខ្យល់ភ្លៀង ផ្គរ រន្ទះ គួបផ្សំនិងរលកសមុទ្រមធ្យម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម