Connect with us

ព័ត៌មានជាតិ

ជប៉ុនគ្រោងផលិតជីធម្មជាតិនៅកម្ពុជាដើម្បីកាត់បន្ថយការនាំចូលជីគីមី

បានផុស

នៅ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានទទួលជួបលោក នាយកក្រុមហ៊ុន Yamato Green ក្រៅផ្លូវការនៅទៅស្តីការក្រសួង។

ជំនួបពិភាក្សាដែលមានលក្ខណមិត្តភាព និងសហប្រតិបត្តិការភាពជាដៃគូវិនិយោគដើម្បីអភិវឌ្ឍន៍វិស័យសាកវប្បកម្ម (ដំណាំបន្លែ) នេះបានលើកយកប្រធានបទសំខាន់ៗដែលភាគីទាំងពីរឯកភាព និងមានឆន្ទ:រួមគ្នាថាត្រូវធ្វើការអភិវឌ្ឍ រួមមានជីកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនាគតក្រុមហ៊ុនមានបំណងផលិតជីកសិកម្ម (ជីធម្មជាតិ ឬជីសរីរាង្គ)នៅកម្ពុជា ដើម្បីធានាគុណភាពកសិផល ពិសេសបន្លែ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព និងកាត់បន្ថយការនាំចូលជីគីមី។ ឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ ដោយសារយើងមានវត្ថុធាតុដើមច្រើនទីមួយ ទីពីរផលិតផលដែលប្រើជីធម្មជាតិ ឬជីសរីរាង្គ មានតម្លៃខ្ពស់ ធានាបាននូវសុខភាពសាធារណ រក្សាគុណភាពដី និងដំណាំ កាត់បន្ថយថ្លៃដើម។

ឆ្លៀតយកឱកាសនេះ ក្រុមហ៊ុនបានបង្ហាញចេតនាចង់សហការបង្កើតផ្ទះសំណាញ់ជាមួយអ្នកផលិត និងដៃគូអភិវឌ្ឍន៍ តាមរយ:ក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំក្រុមហ៊ុន ជួបពិភាក្សាជាមួយឯកឧត្តមនាយកគម្រោង ASPIRE ដើម្បីពិភាក្សាលើការងារនេះ។

លោកនាយកក្រុមហ៊ុនបានជម្រាបថា ស្ថានភាពជំងឺឆ្លងកូវីដ ១៩ ហាក់មានភាពល្អប្រសើរជាបណ្តើរៗ ព្រមជាមួយគ្នានេះ ក្រុមហ៊ុន Yamato Green នឹងចាប់ផ្តើមសកម្មភាពរបស់ខ្លួនជាជំហានៗ តាមអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុនបានឯកភាពជាមួយគ្នាក្នុងខ្លឹមសារ MOU។

ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីឯកភាព ហើយបានបញ្ជាក់ថា ទោះបីយើងកំពុងប្រឈមបញ្ហាលំបាកយ៉ាងណាក៏ដោយ ក្រសួងនៅតែរក្សាតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាសន្តិសុខស្បៀង បង្កើនផលិតកម្មកសិកម្ម ក្នុងបរិបទនៃការរីករាយដាលជំងឺឆ្លងកូវីដ-១៩៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៦ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣០ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម