Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​កំពង់ចាម​ដាក់ចេញ​ផែនការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ​នៅ​ស្រុក​ស្រី​សន្ធរ​

បានផុស

នៅ

​លោកអភិបាលខេត្ត​កំពង់ចាម​បានដាក់​ចេញ​នូវ​ផែនការ​មួយចំនួន​ដល់​អាជ្ញាធរ​ឃុំ​ព្រៃ​រំដេង ស្រុក​ស្រី​សន្ធរ​ ដើម្បី​កាត់ផ្តាច់​ការចម្លង​ជំងឺ​នេះ ​កុំឱ្យ​ឆ្លង​រាលដាល​ជា​បន្តទៀត ​ខណៈ​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ផ្ទះ ៤៥​ខ្នង និង​ផ្សារ​ចំនួន​២​រួចមកហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធត្រូវ​រៀបចំ​ចងខ្សែ​ហ៊ុមព័ទ្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​ខ្នង​ផ្ទះ​ដែល​ត្រូវ​បិទ​ខ្ទប់ ហើយ​ត្រូវ​បន្ត​ការស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោលជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ដើម្បី​ធ្វើការ​ពិនិត្យ​សំណាក និង​ប​ញ្ជូន​ពួកគាត់​ទៅ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​។​

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បាន​ដាក់ចេញ​នូវ​ផែនការ​ចំពោះ​ការបិទ​ខ្ទប់​ផ្ទះ ត្រូវមាន​ការអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវតាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត ក៏ដូចជា​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិ​បាល ដោយឡែក ត្រូវការ​ផ្អាកអាជីវកម្ម​គ្រប់​ប្រភេទ​នៅ​ផ្សារ គឺ​ត្រូវ​បិទ​ទាំងស្រុងដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរតាម​ការយល់ឃើញថា ​អ្នក​គ្មាន​ជំងឺ ឬ​មាន​ជំងឺ​នោះទេ​។​

ជាងនេះទៀត លោកអភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ការអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ដោយ​ស្រាវជ្រាវ​យក​អ្នក​ដែល​សង្ស័យ និង​ពាក់ព័ន្ធ​ទាំងអស់មក​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩​ពី​សហគមន៍ មួយ​ទៅ​សហគមន៍​។​

ទន្ទឹមនឹងនេះ​ លោកអភិបាលខេត្ត​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្លួន​នូវ​វិធានការ​«៣​កុំ ៣​ការពារ​» និង​ត្រូវ​កែប្រែ​ទម្លាប់​នៃ​ការរស់នៅ សម្រប​តាម​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​ក្រុមគ្រួសារ និង​សហគមន៍​ចៀស​ផុតពី​ជំងឺ​មហា​ប្រល័យ​នេះ​។​

គួរបញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃទី​១៤ ខែ​មិថុនា​ឆ្នាំ​២០២១ ខេត្តកំពង់ចាម​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​១២៥២​នាក់ ជាសះស្បើយ​ចំនួន​៨២៥​នាក់ ​កំពុង​សម្រាក​ពេទ្យ​ចំនួន​៤២៤​នាក់ ​និង​ស្លាប់​ចំនួន​៣​នាក់​៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម