៣ ថ្ងៃអាជ្ញាធររុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹកជាង១ពាន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

៣ ថ្ងៃអាជ្ញាធររុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្ដែតទឹកជាង១ពាន់

បានផុស

នៅ

នៅក្នុងរយៈពេល ៣ ថ្ងៃ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ច បានចុះអនុវត្ត​វិធានការ​ចុះរុះ​រើបែ​ចិញ្ចឹមត្រីបាន​ចំនួន ជិត ៨០០ និងផ្ទះបណ្តែតទឹកជាង ៦០០ ខ្នង ខណៈនៅមានបែមួយ​ចំនួន​កំពុង​មានត្រី ហើយអាជ្ញាធរពន្យាពេលរហូតដល់ត្រីបានផលទើបរុះរើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ជើងទឹក និងផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបន្តដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក អាធិបតេយ្យនៅលើផ្ទៃទឹកទន្លេ នៅក្នុងភូមិសាស្រ្តខណ្ឌ ចំនួន ០៥ គឺ ខណ្ឌជ្រោងចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌប្ញស្សីកែវ និងខណ្ឌព្រែកព្នៅ ដោយការអនុវត្ត​នេះពុំមានការពន្យាពេលនោះឡើយ លើកលែងតែបែចិញ្ចឹមត្រីណាដែល មានត្រីកំពុងចិញ្ចឹម ទើបអនុគ្រោះជាបណ្តោះអាសន្ន ក្រោយពីនេះ នឹងត្រូវរុះរើដូចគ្នា។

ប្រភពដដែលបញ្ជាក់ថា ការអនុវត្តវិធានការរុះរើនេះ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា មានរយៈពេល ៣ថ្ងៃ ដោយមានការប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។

ក្រោយចាត់វិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅតែបន្តអនុវត្តមិនមានការពន្យាពេលនៃការរុះរើនោះឡើយ ហើយនៅក្នុងអំឡុង នៃការចុះអនុវត្តវិធានការរុះរើពុំឃើញមានការតវ៉ាឬប្រឆាំងណាមួយដែលពួកគាត់រស់នៅខុសច្បាប់នៅលើផ្ទៃទឹកនោះដែរ។ 

រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ដើម​ខែមិថុនា បាន​ប្រកាសឱ្យម្ចាស់បែចិញ្ចឹមត្រី និងផ្ទះ​បណ្ដែតទឹក ព្រមទាំងសំណង់មិនរៀបរយ នៅលើផ្ទៃទន្លេ ដែល​បាន​សាង​សង់​ដោយខុស​ច្បាប់​យ៉ាងអាណាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់​ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការ​បញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាង​ធ្ងន់ធ្ងរដល់​ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវ​ឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ រដ្ឋបាល​រាជធានីភ្នំពេញ បានចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់​បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងក​សាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕ អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥ ម៉ោង មុន

រថយន្ត TOYOTA HILUX VIGO ប្រ​លះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​នៅក្នុង​បរិវេណ​បឹងកក់​

ព័ត៌មានជាតិ៦ ម៉ោង មុន

បិទ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង រយៈពេល​៨​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្លឹប​កំសាន្ត​មួយ​ ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ជា​លើក​ទី​២​អស់ទាំង​ស្រុង

កីឡា៧ ម៉ោង មុន

ជិត​ដល់​ថ្ងៃ​ឡើង​ការពារ​ខ្សែក្រវាត់​! Pacio បាន​បង្ហើប​អំពី​ការ​ជួបគ្នា​លើក​ទី​៣​ទល់នឹង Saruta

ព័ត៌មានជាតិ៨ ម៉ោង មុន

សប្បុរសជន​ផ្តល់​អង្ករ​១០​តោន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ពលរដ្ឋ​រងគ្រោះ​ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​មេរោគ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services