Connect with us

ព័ត៌មានជាតិ

ឃ្លាំង​ស្តុក​ទំនិញ​របស់​អាជីវករ​ខ្មែរ នៅ​ផ្សារ​រ៉ុង​ក្លឿ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង​កាល​ពី​យប់មិញ​

បានផុស

នៅ

​ឃ្លាំង​ស្តុក​ទំនិញ​របស់​អាជីវករ​ខ្មែរ ​នៅ​ផ្សារ​រ៉ុង​ក្លឿ​ប្រ​ទេស​ថៃ​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ​នៅវេលា​ម៉ោង​៩​យប់​នាទី កាល​ពី​យប់​ថ្ងៃទី​១៤ ​ខែមិថុនា ឆ្នាំ​២០២១ ដែល​ស្ថិតនៅ​ទល់មុខ​ផ្សារ​Big-C​ស្ថិតក្នុង​ភូមិ​ដង​ងូ ឃុំ​ប៉ា​រ៉ៃ ស្រុក​អរញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​ថៃ​បាន​ឲ្យ​ដឹង​ថា ​ឃ្លាំង​ដែល​ឆេះ​នេះ ​ជា​ឃ្លាំង​ដែល​ខ្មែរ​បាន​ជួល​ទុកដាក់​កម្រាល​ព្រំ កន្ទេល​ធំ និង​ខោអាវ​គីម គឺ​ឃ្លាំង​K-72​និង​K73​។​ សមត្ថកិច្ច​ថៃ​បញ្ជាក់​ថា បើ​យោង​តាម​អ្នកយាម​ឃ្លាំង​បាន​រៀបរាប់​ប្រាប់​ថា មុន​កើតហេតុ មានការ​ឆ្លង​ចរន្ត​អគ្គិសនី​ពីលើ​ដំបូង​ឃ្លាំង និង​មាន​ផ្កាភ្លើង​ធ្លាក់​មក​លើ​ឃ្លាំង ក៏​មាន​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង ហើយ​ក្នុង​ឃ្លាំង​នោះ​ផ្ទុក​របស់​សុទ្ធតែជា​ក្រណាត់​ ដែល​បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​លឿន​ខ្លាំង ធ្វើ​ឲ្យ​ឃ្លាំង​ចំនួន​ពីរ​ត្រូវ​ខូចខាត​ទាំងស្រុង​តែ​ម្តង​។​

សមត្ថកិច្ច​ថៃ​បញ្ជាក់​ថា ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៥ ​ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​មិនទាន់​អាច​សន្និដ្ឋាន​បានទេ​ថា អគ្គីភ័យ​នេះ​ឆាបឆេះ ដោយ​មូល​ហេតុអ្វី​ពិតប្រាកដ​នៅឡើយ ដោយ​ចាំ​មក​ពិនិត្យនៅ​ព្រឹក​នេះ​សិន​។​ តែ​បើ​យោងតាម​ពលរដ្ឋ​ខ្មែរ​ ដែល​នៅ​នឹង​ឃ្លាំង​ផ្ទាល់​សន្និដ្ឋាន​ថា​ ទាំង​សំបក​ឃ្លាំង​និង​សម្ភារៈ​ ដែល​បាន​បំផ្លាញ​ដោយ​អគ្គិភ័យ​នេះ អស់​ទឹកប្រាក់​សរុប​ប្រមាណ​មិនតិចជាង​៥.០០០.០០០​បាត​៕

អត្ថបទ៖ ​វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម