Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រៃវែងរកឃើញអ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៣៣​នាក់បន្ថែម ធ្វើឲ្យខេត្តមានអ្នកឆ្លងសរុប​៩៥៦នាក់

បានផុស

នៅ

យោងតាមលទ្ធផលពិនិត្យរកវីរុសកូវីដ-១៩​ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស (Rapid Test) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៣៣នាក់​បន្ថែម​ក្នុងនោះមានស្រី១៦នាក់ នៅ​ក្នុងមូលដ្ឋានស្រុក​ចំនួន​៧ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុង ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងមកពីក្រៅប្រទេស។

ស្រុកទាំង៧ដែលបានរកឃើញករណីឆ្លងថ្មីនេះមាន ១- ស្រុក​ស្វាយ​អ​ន្ទ​រ ចំនួន១០​នាក់។ ២- ស្រុក​ស៊ី​ធរ​កណ្ដាល ចំនួន ៦​នាក់។ ៣-​ស្រុក​មេសាង ចំនួន៥​នាក់។ ៤- ស្រុក​ពារាំង ចំនួន៥​នាក់។៥- ស្រុក​បាភ្នំ ចំនួន៣​នាក់ ។ ៦- ស្រុក​ព្រះ​សេ្ត​ច ចំនួន៣​នាក់។ ៧- ស្រុក​កញ្ជ្រៀច ចំនួន១​នាក់។​

អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង៣៣​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​របស់​ពួកគេ​នីមួយៗ​។​

គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប​៩៥៦នាក់ ព្យាបាលជាសះស្បើយចំនួន៤៤៤នាក់ កំពុងសម្រាកព្យាបាលចំនួន៥០១នាក់ និងស្លាប់១១នាក់៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម