ព័ត៌មានជាតិ
រដ្ឋាភិបាលត្រៀមដំឡើងច្រកទ្វារព្រំដែន ៩ កន្លែងជាប់ ៩ ខេត្ត ជាច្រកព្រំដែនអន្តរជាតិ
ច្រកទ្វារព្រំដែនចំនួន ០៩ កន្លែង ជាប់ខេត្តចំនួន ០៩ រដ្ឋាភិបាលកំពុងសម្រេចត្រៀមដំឡើងទៅជាច្រកព្រំដែនអន្តរជាតិនៅពេលខាងមុខ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
ច្រកទ្វារទាំង ០៩ កន្លែងដែលគ្រោងដំឡើងជាច្រកទ្វារអន្តរជាតិរួមមាន៖
-ច្រកទ្វារទ្វេភាគី ដា (ខេត្តត្បូងឃ្មុំ)
-ច្រកទ្វារតំបន់ សំរោង (ខេត្តស្វាយរៀង)
-ច្រកទ្វារ ស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)
-ច្រកទ្វារតំបន់ ជប់គគីរ (ខេត្តឧត្តរមានជ័យ)
-ច្រកទ្វារតំបន់ អានសេះ (ខេត្តព្រះវិហារ)
-ច្រកទ្វារតំបន់ ផ្លូវ ៥៦ (ថ្មដា) (ខេត្តពោធិ៍សាត់)
-ច្រកទ្វារទ្វេភាគី ជ្រៃធំ (ខេត្តកណ្តាល)
-ច្រកទ្វារ ម៉ឺនជ័យ (ខេត្តព្រៃវែង)
-កំពង់ផែ កែប (ខេត្តកែប)
បច្ចុប្បន្ន កម្ពុជាមានច្រកទ្វារព្រំដែនសម្រាប់ទំនាក់ទំនងក្រៅប្រទេសចំនួន ៨៣ កន្លែង ដែលមានទាំងច្រកទ្វារព្រំដែនគោក ព្រំដែនទឹក និងអាកាស។ នេះបើយោងតាមឯកសាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃគិតត្រឹមឆ្នាំ២០២០។ អត្ថបទ៖ Dy Bunnara
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង