Connect with us

ព័ត៌មានជាតិ

កងទ័ព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បង្កបង្កើនផល​ចិញ្ចឹមសត្វ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​កងទ័ព​ ក្នុង​បរិបទ​កូ​វីដ​១៩

បានផុស

នៅ

កងកម្លាំង​ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន​ចំណុះ​ឲ្យ បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​បន្តសកម្មភាព​ការងារ​បង្កបង្កើនផល ចិញ្ចឹមសត្វ​យ៉ាងសកម្ម ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ របស់​កងទ័ព​ក្នុង​បរិបទ​កូ​វីដ១៩ ដោយ​អនុវត្ត​តាម​ផែនការ​ប្រឡងប្រណាំង​ទាំង​ប្រាំ​ខ្លឹមសារ របស់​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន រួមទាំង​ថ្នាក់ដឹកនាំ នៃ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ចុះ​ត្រួតពិនិត្យ​សកម្មភាព ការងារ​បង្កបង្កើនផល​និង​ចិញ្ចឹម​សត្វ តាម​ការ​ចាត់​តាំងរបស់​ប្រធាន​ផែន ចលនា​ប្រលង​ប្រឡងប្រណាំង ចំណោម​ខេត្ត​ទាំង​បួន​ចំណុះ​យោធភូមិភាគ ក្នុងដំណាក់កាល ប្រឆាំង​ការពារ​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​១៩ នៅ​រសៀល​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​មានប្រសាសន៍ថា លោក​វរសេនីយ៍ទោ សៀង ហុក​ឃាន់ មេបញ្ជាការ​ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចាត់តាំង​ជា​ប្រធាន​ផែន ប្រឡងប្រណាំង​របស់​ផ្នែក​សឹក​រង​ក្រុង​ស្រុក​ទាំង៩​ជាថ្មី​ម្ដងទៀត ក្រៅពី​ភារកិច្ច​ត្រៀម​កម្លាំង​ចល័ត​អន្តរាគមន៍​តាម​បទបញ្ជា​របស់​ថ្នាក់លើ ការ​ហ្វឹកហ្វឺន​រៀន​សូត្រ និង​ការសហការ​ការពារ​ស​ន្តិ​សុខ​សុវត្ថិភាព​នៅ​ក្នុង​មូលដ្ឋាន អង្គភាព​បាន​ដំណើរការ​ចិញ្ចឹមសត្វ ។​

​សកម្មភាព​សត្វ ដែល​កំពុង​ចិញ្ចឹម មាន​សត្វ​មាន់​ទា​ជាង៣០០ក្បាល ស្រះ​ចិញ្ចឹម​ត្រី​មាន​ចំនួន​២​ស្រះ មាន​ត្រី​ជាង ៤ ម៉ឺន ៥​ពាន់​ក្បាល សម្រាប់​ផ្គត់ផ្គង់​ការហូបចុក​ប្រចាំថ្ងៃ​នៅ​ក្នុង​អង្គភាព និង​សត្វ​គោ​ចំនួន 20 ក្បាល​សម្រាប់​ត្រៀម​ចែកជូន​ដល់​យោធិន​ដែល​ត្រូវ​ចូលនិវត្តន៍​ក្នុង​មួយនា​ក់មួយ​ក្បាល និង​សម្រាប់​លក់ដូរ​ដោះស្រាយ​ការងារ​ក្នុង​អង្គភាព ក្នុងនោះ​ដំណាំ មាន​ត្រកួន ស្ពៃ ឆៃថាវ តាំងអោ ជីគ្រប់មុខ សម្រាប់​ហូបចុក​ប្រចាំថ្ងៃ​នៅក្នុង​រោង​បាយ​របស់​អង្គភាព​នឹង​បានផ្ដល់​ជូន​ដល់​ក្រុមគ្រួសារ​នៅ​ខាងក្រោយ​សម្រាប់​ហូបចុក​ផងដែរ។

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​អង្គភាព​ផ្នែក​សឹក​រង​ក្រុង​ស្ទឹងសែន ប្រធាន​ផែន​ចលនា​ប្រឡងប្រណាំង​លើ​ផ្នែក​សឹក​រង​ក្រុង​ស្រុក​ទាំង៩ បាន​អនុវត្តបាន​យ៉ាង​ល្អប្រសើរ ក្នុង​ចលនា​ប្រឡងប្រណាំង​ទាំង៥ ដែល​យោធភូមិភាគ​ទី៤ បានដាក់​ចេញ ពិសេស​ចលនា​ប្រឡងប្រណាំង​បង្កបង្កើនផល​ចិញ្ចឹមសត្វ​លើកស្ទួយ​ជីវភាព​របស់​កងទ័ព​ក្នុង​បរិបទ​ដែល​ប្រទេសជាតិ​យើង​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វី​១៩៕

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ២៤ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម៣៣ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម