Connect with us

ព័ត៌មានជាតិ

កម្ពុជា ​ស្នើ​សិង្ហបុរី បង្កើត​កិច្ចព្រមព្រៀង​សម្រាប់​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​សិង្ហបុរី​បន្ថែម​ទៀត

បានផុស

នៅ

ប្រទេស​កម្ពុជា​បានស្នើ​ដល់​ភាគី​សិង្ហ​បុរី ពិចារណា​បង្កើតឱ្យមាន​កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អនុញ្ញាតឱ្យ​មានការ​បញ្ជូន​ពលករ​ខ្មែរ​ទូទៅ​បន្ថែម​ទៅធ្វើ​ការ​នៅ​សិង្ហ​បុរី​បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការស្នើ​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង​ការងារ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក ស្រី Teo Lay Cheng អគ្គរដ្ឋទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើប​តែងតាំង​ថ្មី​។

​លោកបណ្ឌិត អ៉ិត សំហេង បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ​ការបញ្ជូន​ពល​ការិនី​ខ្មែរ ទៅធ្វើ​ការ​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ពុំទាន់​មាន​កិច្ចព្រមព្រៀង ឬ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ស្ថាប័ន​ទទួលបន្ទុក​ណាមួយ​នៃ​ប្រទេស​សិង្ហ​បុរី​នៅឡើយ​ទេ​ ដែលនាំឱ្យ​មានការ​លំបាក​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ ការការពារ​ស្របច្បាប់ និង​ការស្វែងរក​កិច្ចសហការ​នានា​ជាមួយ​ភាគី​សិង្ហ​បុរី​។ លោក រដ្ឋមន្ត្រី បានស្នើ​ដល់​ភាគី​សិង្ហ​បុរី ពិចារណា​បង្កើតឱ្យមាន​កិច្ចព្រមព្រៀង​បញ្ជូន​ពលករ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អនុញ្ញាត​ឱ្យមាន​ការបញ្ជូន​ពលករ​ទូទៅ​បន្ថែម​ក្រៅពី​ពល​ការិនី​ធ្វើការ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ​។​

​ជាមួយគ្នានេះដែរ លោក រដ្ឋមន្ត្រី បានស្នើ​បន្ត​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​(TVET) ដែល​បាន​ចុះហត្ថលេខា​រវាង ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​វិទ្យាស្ថាន​អប់រំ​បច្ចេកទេស (ITE) នៃ​ប្រទេស​សិង្ហ​បុរី និង​ដែល​បាន​ផុតកំណត់​តាំងពី​ខែមករា ឆ្នាំ​២០១៩ កន្លងទៅ​ដែលជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស ពិសេស​គឺ​កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​គុណ​វ​ឌ្ឍិ ហើយ​កន្លងមក​សិង្ហ​បុរី​ក៏បាន​ដើរតួ​យ៉ាងច្រើន​ក្នុងការ​ជំរុញ​លើ​ការងារ​នេះ​។

​ទាក់ទិន​នឹង​សំណើ​ទាំងនេះ លោក ស្រី ឯក អគ្គរដ្ឋទូត រីករាយ និង​ពេញចិត្ត​បន្ត​កិច្ចសហការ​ភាពជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​កាន់​តែមាន​ល្អប្រសើរ​បន្ត​ទៀ​។ លោកស្រី ឯក អគ្គរដ្ឋទូត បាន​បញ្ជាក់ថា តាមរយៈ​បេសកកម្ម​ការទូត​រប​ស់លោក​ជំទាវ​នៅ​កម្ពុជា លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស្អិតល្មួត​បន្ថែម​ទៀត​។​

​លោកបណ្ឌិត អ៉ិត សំហេង បានលើកឡើង​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ការទូត និង​វិស័យ​នានា ពិសេស​គឺ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា និង​សិង្ហ​បុរី ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ ​លោក រដ្ឋមន្ត្រី​បានលើកឡើង​ថា សិង្ហ​បុរី​បាន​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ជាច្រើន​ដល់​គ្រូ​បង្គោល និង​សិក្ខាកាម​កម្ពុជា ពិសេស​សិង្ហ​បុរី​បាន​បញ្ជូន​គ្រូ​ជំនាញៗ​មក​បណ្ដុះបណ្ដាល​ដល់​ប្រទេស​កម្ពុជា​ផ្ទាល់​។

​លោក រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា លើសពីនេះ សិង្ហ​បុរី​ក៏បាន​ជួយ​ផ្នែក​សុវត្ថិភាព និង​សុខភាព​របស់​កម្មករ​នៅ​កន្លែងធ្វើការ​ងារ ដូចជា​ជួយ​រៀបចំ​បច្ចេកទេស​សុវត្ថិ​ភាព​ឡ​ចំហាយ​នៅក្នុង​រោងចក្រ ការបណ្ដុះបណ្ដាល​អ្នកជំនាញ​ត្រួតពិនិត្យ​ឡ​ចំហាយ​ជាដើម ដោយបាន​ចូលរួម​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​បាន​យ៉ាងច្រើន​នៅក្នុង​រោងចក្រ សហគ្រាស​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម