Connect with us

ព័ត៌មានជាតិ

មកស្គាល់បេក្ខជនប្រធាន គ.ជ.ប ២រូបដែលត្រូវបានរដ្ឋសភាអនុម័ត

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជូនឈ្មោះបេក្ខជន២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅកាន់គណបក្សពាក់ព័ន្ធ ដើម្បីជ្រើសរើសយកបេក្ខជន១រូប ដើម្បីដាក់ជូនកិច្ចប្រជុំពេញ អង្គរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជំនួសដំណែងលោក ស៊ិក ប៊ុនហុក ដែលលាលែងពីតំណែង ដោយសារតែបញ្ហាសុខភាព។

បេក្ខជនប្រធាន គ.ជ.ប ២រូបនោះ គឺទី១ លោក ប្រាជ្ញ ច័ន្ទ  អតីតអភិបាលខេត្តបាត់ដំបង អតីតអភិបាលខេត្តត្បូងឃ្មុំ អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធាន គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និង ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃ រដ្ឋសភា និងទី២ លោក ការ លាន ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និង ជាអតីតអភិបាលរងខេត្តព្រះវិហារ។ នេះបើតាម ការបញ្ជាក់ពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំ។

ក្នុងចំណោមបេក្ខជនទាំងពីររូបនេះ គេអាចសន្និដ្ឋានបានថា លោក ប្រាជ្ញ ច័ន្ទ អាចជាបេក្ខជនប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសារតែបទពិសោធន៍របស់លោកច្រើន តែលោក ការ លាន មិនសូវលឺឈ្មោះនោះទេ។

លោក ស៊ិក ប៊ុនហុក បានសម្រេចលាលែងពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសាតែបញ្ហាសុខភាព ហើយលោកបានដាក់ ពាក្យទៅកាន់រដ្ឋសភា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានលើកយកមកប្រជុំពិភាក្សា និងអនុម័ត យល់ព្រមតាមសំណើរ។

សូមបញ្ជាក់ថា ទាក់ទងបញ្ហាបេក្ខភាពប្រធាន គ.ជ.ប នេះ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា ប្រជុំពិនិត្យរួចហើយ រយៈពេល​៣ថ្ងៃ គឺ​នៅថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំជាមួយខាងគណបក្សប្រជាជនកម្ពុជា ដើម្បី​សម្រេចជ្រើសរើសយកបេក្ខជ​ន​១រូប ក្នុងចំណោមពីររូប ដែល​បានដាក់ពាក្យឈរឈ្មោះជាបេក្ខភាពប្រធានគណៈម្មាធិការជាតិ​រៀបចំការបោះឆ្នោតនេះ៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម