Connect with us

ព័ត៌មានជាតិ

ត្រឹម​ថ្ងៃ​បើក​ដំបូង ផ្សារ​ធំថ្មី មាន​មនុស្សជិត​១​ពាន់​នាក់ទៅ តែ​គណៈកម្មការ​ផ្សារ​​យកចិត្តទុកដាក់​​ជាង​មុន​ទ្វេដង

បានផុស

នៅ

​ផ្សារ​ធំថ្មី ជា​ផ្សារ​ធំ​មួយ​ក្នុងចំណោម​ផ្សារ​រដ្ឋ​ទាំង​២៥​ នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៥​មិថុនា ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការបើក​ឲ្យ​ដំណើរការ​ផ្សារ​ជាធម្មតា​ឡើងវិញ​នេះ ផ្សារ​ធំថ្មី បានទទួល​ប្រជាពលរដ្ឋ​ដែល​ចេញ ចូល​ទិញ​ឥវ៉ាន់​ប្រមាណ​ជិត​១​ពាន់​នាក់។ ជាមួយគ្នា​នោះ គណៈកម្មការ​ផ្សារ​បាន​យកចិត្តទុកដាក់ ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខ្លាំង​ជាង​មុន​ទៀត​ទ្វេដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី​ ប៉ុន ដា​នី ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ធំថ្មី បាន​មានប្រសាសន៍​លើក​ឡើងថា លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ណាស់ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ដោយ​កន្លងមកនេះ​ផ្សារ​ទាំង​២៥​នៅ​ក្នុង​រាជធានី​ ត្រូវ​បាន​លោក​ ឃួ​ង ស្រេង ​ចែក​ម៉ាស អាល់កុល ម៉ាស៊ីន​វាស់​កម្ដៅ​​ជាច្រើនលើក​រួចមកហើយ ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ​ឲ្យ​បាន​ជោគជ័យ។ លោកស្រី​បន្តថា ក្នុង​ផ្សារ​ធំថ្មី អាជីវករ បាន​ពាក់​ម៉ាស​គ្រប់គ្នា វាស់​កម្ដៅ​ពេល​ចេញចូល ​ដាក់​QR Code​និង​បាន​ណែនាំ​បងប្អូន​ជាប់​ជាប្រចាំ ទាំង​អ្នកលក់​និង​អ្នក​ចេញចូល​ផ្សារ លាងដៃ​ជាមួយ​សាប៊ូ​និង​ជែ​ល ដែល​ក្រុមការងារ​បានរៀបចំ​រួចជាស្រេច​។

​លោកស្រី​បញ្ជាក់ថា ការបើក​ផ្សារ​ឡើងវិញ​លើក​នេះ គណៈកម្មការ​ផ្សារ​បាន​យកចិត្តទុកដាក់​ខ្លាំង​ជាង​មុន​ទ្វេ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ លើស​ពី​នេះ​លោកស្រី​ ប៉ុន ដា​នី បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​នៅ​រសៀល​ថ្ងៃទី១៥ ​ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ផ្សារ​រដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ឡើងវិញ។​ សម្រាប់​ផ្សារ​ធំថ្មី​របស់លោក​ស្រី​បាន​បើកទ្វារ​៤ ច្រក​បន្ថែម​សរុប​ទាំងអស់ ១២​ច្រក មាន​ម៉ា​ស៊ីន វាស់​កម្ដៅ ២០​គ្រឿង បាន​ប្រើប្រាស់​អាល់កុល​អស់ ២០ លីត្រ​/​ថ្ងៃ។ បាន​អនុវត្តន៍​វិធាន​សុខាភិបាល បី​កុំ បី​ការពារ ពីរ​ចូលរួម​។ ផ្សា​រំ​ថ្មី​មាន​តូប ៣,២៨០ តូប និង​១៩៨​គ្រែ​ចល័ត ចំនួន​តូប​និង គ្រែ​ចល័ត មក​លក់ដូរ មាន​ចំនួន ៥២៥ ស្មើនឹង​១៥%​។ គិត​ចាប់ពី​ម៉ោង ៥:៣០​នាទី​មកដល់​ម៉ោង ១១:០០​នាទី​ភ្ញៀវ​ចូល​ផ្សារ​មាន​ចំនួន ៨៦៤​នាក់។​ បាន​ប្រើប្រាស់​កម្លាំង​មាន គណៈ​អភិបាល សមាជិក សន្តិសុខ កម្មករ​អនាម័យ កម្មករ កម្លាំង ប៉ូលិស​សហការ​សរុប​មាន​ចំនួន ៨៨​នាក់៕

អត្ថបទ៖ ​ស្រីរ័ត្ន

សូមចុចអាន៖ ​សពព្រឹទ្ធាចារ្យ ឯម ធាយ ត្រូវបានបូជាភ្លាមៗនៅរសៀលនេះ ក្រោយតេស្តវិជ្ជមានកូវីដ-១៩ ចំនួន ២ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម