Connect with us

ព័ត៌មានជាតិ

ទឹក​ស្ទឹង​សង្កែ​ហក់​ឡើង​ខ្ពស់​លឿន​ជាង​ធម្មតា មិន​ទាន់​មាន​ការប្រកាស​ព្យាករណ៍​កំពស់​ទឹកនៅឡើយទេ

បានផុស

នៅ

បាត់ដំបង ៖ ទឹកស្ទឹង​សង្កែ​ហក់​ឡើង​ខ្ពស់​លឿន​ជាង​ធម្មតា​តាំងតែ​ពី​យប់​ម្សិលមិញ​មក​ម្ល៉េះ​។ រហូត​ទល់​ពេលនេះ​មិន​ទាន់​មាន​ការប្រកាស​អំពី​ការព្យាករណ៍​កំពស់​ទឹកស្ទឹង​សង្កែ​ពី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​របស់​ខេត្តបាត់ដំបង​នៅ​ឡើយ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភព​ព័ត៌មាន​ដែល​កម្ពុជាថ្មី​ទទួល​បាន​នា​យប់​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ឲ្យ​ដឹង​ថា ដោយសារ​ក្បាល​អាង​ទឹក​ខាងលើ​ធ្លាក់​ភ្លៀង​ច្រើន​ពេក​ ខ្លាច​ច្រាល​លិច​ដំណាំ​ ក៏​បើ​កទម្លាក់​មក​ក្នុង​ស្ទឹង​សង្កែ​តែ​ម្តង។ ដោយឡែក​បើ​តាម​មន្ត្រី​មន្ទីរ​ជំនាញ​ឲ្យ​ដឹង​ថា ស្អែក​នេះ​ទឹក​ស្ទឹង​សង្កែ​នឹង​ស្រក់​វិញ​ហើយ​​ ព្រោះ​ដោយសារ​ការ​បើក​បង្ហូរ​ពីក្បាល​អាង​ទឹក​បាន​បិទ​វិញ ដូច្នេះ​​​មិន​មាន​ទឹក​ហូរ​ចូល​ស្ទឹង​សង្កែ​ទៀត​ទេ៕

ដោយ ៖ សៅ សារិទ្ធ

រូបភាព :​ទេសចរណ៍ធម្មជាតិ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម