Connect with us

ព័ត៌មានជាតិ

មក​ស្គាល់ឈ្មោះ​ច្រកទ្វារ​​ព្រំដែនទាំង ៨២ កន្លែង​របស់​ប្រទេស​កម្ពុជា​គិត​ត្រឹម​ឆ្នាំ​២០២០

បានផុស

នៅ

ប្រទេស​កម្ពុជា​មាន​​ព្រំដែន​គោក​ជាប់​ប្រទេស ៣ គឺ​ ថៃ ឡាវ និង​វៀតណាម ក្នុង​ចម្ងាយ​ជាង ២៥០០ គីឡូម៉ែត្រ។ ក្រៅពី​ព្រំដែន​គោក ក៏​មានព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម​ផង​ដែរ។

បើ​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍នៃក្រសួង​មហាផ្ទៃ គិតត្រឹម​ឆ្នាំ​២០២០ កម្ពុជា​មាន​ច្រកព្រំដែន​ចំនួន ៨២ កន្លែង​​ជាមួយ​ប្រទេស​ជិត​ខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្រកទ្វារ​​ទាំង ៨២ កន្លែង​ ​បែងចែកជា​ច្រក​ទ្វារ​អន្តរជាតិ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ច្រក​ទ្វារ​ទ្វេ​ភាគី ច្រក​ទ្វារ​តំបន់ និង​កំពង់ផែ​សមុទ្រ។

I.ច្រក​ទ្វារ​អន្តរជាតិ​មាន​ចំនួន ០៧ (ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​មាន​ចំនួន ០៣ និង​ច្រក​ទ្វារ​កំពង់ផែ​អន្តរជាតិ​មាន​ចំនួន ០៤)

ក/ ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​មាន​ចំនួន ០៣

-អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ
-អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប
-អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុ

ខ/ ច្រក​ទ្វារ​កំពង់ផែ​អន្តរជាតិ មាន​ចំនួន ០៤

-កំពង់ផែ​អន្តរជាតិ​ភ្នំពេញ
-កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ
-កំពង់ផែ​អន្តរជាតិ​ឧកញ៉ា​ម៉ុង
-កំពង់ផែ​អន្តរជាតិ​ស្ទឹងហាវ

II. ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​មាន​ចំនួន ១៨

ក/ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាប់​ជាមួយ​ប្រទេស​វៀតណាម​មាន​ចំនួន ១០

-ព្រែកចាក (កំពត)
-ភ្នំដិន (តាកែវ)
-ក្អមសំណ (កណ្តាល)
-កោះរកា (ខេត្ត​ព្រៃវែង)
-បន្ទាយ​ចក្រី (ខេត្ត​ព្រៃវែង)
-ព្រៃវល្លិ៍ (ខេត្ត​ស្វាយរៀង)
-បាវិត (ខេត្ត​ស្វាយរៀង)
-ត្រពាំងផ្លុង (ខេត្ត​ត្បូងឃ្មុំ)
-ត្រពាំងស្រែ (ខេត្ត​ក្រចេះ)
-អូយ៉ាដាវ (ខេត្ត​រតនគិរី)

ខ/ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាប់​ជាមួយ​ប្រទេស​ថៃ មាន​ចំនួន ០៧

-ចាំយាម (ខេត្ត​កោះកុង)
-ព្រំ (ខេត្ត​ប៉ៃលិន)
-ដូង (ខេត្ត​បាត់ដំបង)
-ភ្នំដី (ខេត្ត​បាត់ដំបង)
-ប៉ោយប៉ែត (ខេត្ត​បន្ទាយមានជ័យ)
-អូរ​ស្មាច់ (ខេត្ត​ឧត្តរមានជ័យ)
-ជាំ (ខេត្ត​ឧត្តរមានជ័យ)

គ/ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាប់​ជាមួយ​ប្រទេស​ឡាវ មាន​ចំនួន ០១

-ត្រពាំង​ក្រៀល (ស្ទឹងត្រែង)

III. ច្រក​ទ្វារ​ទ្វេភាគី​មាន​ចំនួន ១៧

ក/ ច្រក​ទ្វារ​ទ្វេភាគី ដែល​ជាប់​ជាមួយ​ប្រទេស​វៀតណាម​មាន​ចំនួន ១៥

-ដាក់ដាំ (ខេត្ត​មណ្ឌលគិរី)
-ជីមៀត (ខេត្ត​មណ្ឌលគិរី)
-ឡាប៉ាខេ (ខេត្តមណ្ឌលគិរី)
-ណាំលៀរ (ខេត្តមណ្ឌលគិរី)
-ទន្លេ​ចាម (ខេត្ត​ត្បូងឃ្មុំ)
-ដា (ខេត្ត​ត្បូងឃ្មុំ)
-ជ័យឃ្លាំង (ខេត្ត​ក្រចេះ)
-កំពង់ក្រសាំង (ខេត្ត​តាកែវ)
-កោះ​សំពៅ (ខេត្ត​ព្រៃវែង)
-ជ្រៃធំ (ខេត្ត​កណ្តាល)
-បុសមន (ខេត្ត​ស្វាយរៀង)
-តន់ហន់ (ខេត្ត​កំពត)

ខ/ ច្រក​ទ្វារ​ទ្វេភាគី​ជាប់​ជាមួយ​ប្រទេស​ថៃ មាន​ចំនួន ០១

-ព្រះវិហារ (ខេត្ត​ព្រះវិហារ)

គ/ ច្រក​ទ្វារ​ទ្វេភាគី​ជាប់​ជាមួយ​ប្រទេស​ឡាវ​មាន​ចំនួន ០១

-កំពង់ស្រឡៅ (ខេត្ត​ព្រះវិហារ)

IV. ច្រក​ទ្វារ​តំបន់​មាន​ចំនួន ៣២

ក/ ច្រក​ទ្វារ​តំបន់​ដែល​ជាប់​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​វៀតណាម​មាន​ចំនួន ១៦

-ដូនរ័ត្ន (ខេត្ត​ត្បូងឃ្មុំ)
-ជាំក្រវៀន (ខេត្ត​ត្បូងឃ្មុំ)
-ចាន់មូល (ខេត្ត​ត្បូងឃ្មុំ)
-ទន្លូង (ខេត្ត​ត្បូងឃ្មុំ)
-ស្រែបារាំង (ខេត្ត​ស្វាយរៀង)
-ដូង (ខេត្ត​ស្វាយរៀង)
-ព្រៃតាអី (ខេត្ត​ស្វាយរៀង)
-ខ្សែ​ដែក (ខេត្ត​ស្វាយរៀង)
-សំរោង (ខេត្ត​ស្វាយរៀង)
-ព្រែកជ្រៃ-ព្រែក​ទន្លា (ខេត្ត​កណ្តាល)
-ព្រែក​ស្បូវ (ខេត្ត​កណ្តាល)
-ពាម​មន្ទា (ខេត្ត​ព្រៃវែង)
-បាក់​ដៃ (ខេត្ត​តាកែវ)
-ស្វាយ​អា​ង៉ោង (ខេត្ត​ព្រៃវែង)
-ក្បាលដំរី (ខេត្ត​មណ្ឌលគិរី)

ខ/ ច្រក​ទ្វារ​តំបន់ ដែល​ជាប់​ជាមួយ​ប្រទេស​ថៃ​មាន​ចំនួន ១៥

-បឹង​ត្រកួន (ខេត្ត​បន្ទាយមានជ័យ)
-ម៉ាឡៃ (ខេត្ត​បន្ទាយមានជ័យ)
-៤៣ ឬ​ច្រក​អូរបីជាន់ (ខេត្ត​បន្ទាយមានជ័យ)
-ព្រះប្រឡាយ (ខេត្ត​ឧត្តរមានជ័យ)
-អាន​សេះ (ខេត្ត​ព្រះវិហារ)
-អូរ​អន្លក់ ឬ​សួន​ស៊ុ (ខេត្ត​បាត់ដំបង)
-អូររំដួល (ខេត្ត​បាត់ដំបង)
-ពាមតា (ខេត្ត​បាត់ដំបង)
-សែនចៅ (ខេត្ត​បាត់ដំបង)
-ភ្នំ​ព្រឹក (ខេត្ត​បាត់ដំបង)
-២០៣ (ខេត្ត​បាត់ដំបង)
-៤០០ (ខេត្ត​បាត់ដំបង)
-សួន​ស៊ឹម (ខេត្ត​បាត់ដំបង)
-ស្វាយវែង (ខេត្ត​បាត់ដំបង)
-ជប់គគីរ (ឧត្តរមានជ័យ)

គ/ ច្រក​ទ្វារ​តំបន់​ដែល​ជាប់​ជាមួយ​ប្រទេស​ឡាវ មាន​ចំនួន ០២

-ស្រែសំបូរ (ខេត្ត​ស្ទឹងត្រែង)
-កន្ទុយនាគ (ខេត្ត​រតនគិរី)

V. ច្រក​ទ្វារ​កំពង់ផែ មាន​ចំនួន ០៩

-កំពង់ផែ​កោះសេះ (ខេត្ត​កំពត)
-កំពង់ផែ​ត្រពាំងល្ពៅ (ខេត្ត​កំពត)
-កំពង់ផែ​កំពង់​កណ្តាល (ទីរួម​ខេត្ត)
-កំពង់ផែ​បាក់ខ្លង (ខេត្ត​កោះកុង)
-កំពង់ផែ​ស្រែអំបិល (ខេត្ត​កោះកុង)
-កំពង់ផែ​ថ្ម​ស (​ខេត្ត​កោះកុង)
-កំពង់ផែ​កោះស្តេច (ខេត្ត​កោះកុង)
-កំពង់ផែ​ទំនប់​រលក (ខេត្ត​ព្រះសីហនុ)
-កំពង់ផែ​កែប (ខេត្ត​កែប)

VI. ច្រក​ទ្វារ​ត្រៀម​ដំឡើង​ទៅ​ច្រក​ព្រំដែន​អន្តរជាតិ​ចំនួន ០៩

-ច្រក​ទ្វារ​ទ្វេ​ភាគី ដា (ខេត្ត​ត្បូងឃ្មុំ)
-ច្រក​ទ្វារ​តំបន់ សំរោង (ខេត្ត​ស្វាយរៀង)
-ច្រក​ទ្វារ​ស្ទឹងបត់ (ខេត្ត​បន្ទាយមានជ័យ)
-ច្រក​ទ្វារ​តំបន់​ជប់​គគីរ (ខេត្ត​ឧត្តរមានជ័យ)
-ច្រក​ទ្វារ​តំបន់​អានសេះ (ខេត្ត​ព្រះវិហារ)
-ច្រក​ទ្វារ​តំបន់ ផ្លូវ ៥៦ (ថ្មដា) (ខេត្ត​ពោធិ៍សាត់)
-ច្រក​ទ្វារ​ទ្វេភាគី​ជ្រៃធំ (ខេត្ត​កណ្តាល)
-ច្រក​ទ្វារ​ម៉ឺនជ័យ (ខេត្ត​ព្រៃវែង)
-កំពង់ផែ​កែប (ខេត្ត​កែប)

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម