Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ ចុះ​ពិនិត្យការសាងសង់ឈាបនដ្ឋាន​សម្រាប់​បូជាសព អ្នកជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២១ នេះ ឯកឧត្តម អ៊ូច ភា អភិបាលនៃ​គណៈ​អភិបាល​ខេត្តតាកែវ រួមជាមួយលោកស្រី​អភិបាលរង​ខេត្ត ឯកឧត្តម​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​លោក ឈួន ផាន់​នី អភិបាលស្រុក​ទ្រាំង ព្រមទាំង​មន្ត្រី​ចំណុះ​រដ្ឋបាល​ស្រុក បាន​អញ្ជើញ​ចុះ​ពិនិត្យ​ក្រុម​ជាងកំពុង​ស្ថាបនា​ឈាបនដ្ឋាន សម្រាប់​បូជាសព​អ្នកជំងឺកូ​វីដ​-១៩ ស្ថិតនៅ​វត្ត​ស្រី​សិទ្ធ ក្នុងភូមិ​តា​ស្រែ​ន ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​នាឱកាស​ចុះ​ពិនិត្យ​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត ដែល​ទទួល​មុខងារ​សម្រាប់​ការសាងសង់​ឈាបនដ្ឋាន​នេះ ត្រូវធ្វើ​ការត្រួត​ពិនិត្យ​មើល​ឱ្យ​បានត្រឹមត្រូវ ​ស្របតាម​បច្ចេកទេស ដើម្បី​ទុក​ប្រើប្រាស់​បានយូរ​អង្វែង​។​

ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ការរៀបចំ​សាងសង់​ឈាបនដ្ឋាន​បូជាសព​ស្លាប់​ដោយ​ជំងឺកូ​វីដ​-១៩ ពេលនេះ គឺ​ដើម្បី​ប្រការ​ទុកជាមុន ​នៅពេល​មានការ​ចាំបាច់ តែ​មិន​មានន័យថា ក្នុង​ខេត្តតាកែវ​ទាំងមូល​ មាន​ករណី​ឆ្លង​កូវីដ​ច្រើន ឬ​មាន​អ្នកជំងឺ​ច្រើន​ធ្ងន់ធ្ងរ​នោះទេ​។​

សូម​បញ្ជាក់ដែរថា ដោយសារ​តែមាន​ការឆ្លង​រាត​ត្បាតនៃជំងឺ​កូ​វីដ-​១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ រាជរដ្ឋាភិបាលកម្ពុជាបាន​ណែនាំឱ្យ​អាជ្ញាធរ​រាជធានីខេត្ត រៀបចំ​សាងសង់​ឈាបនដ្ឋាន ឬ​កន្លែង​បូជាសព សម្រាប់​អ្នកស្លាប់​ដោយ​ជំងឺកូ​វីដ​-១៩​ ដោយ​មិនអនុញ្ញាតឱ្យ​មានការ​បញ្ចុះ​សព​ឡើយ​ លើកលែងតែ​ជនជាតិខ្មែរ​អ៊ីស្លាម និង​ជនជាតិដើម​ភាគតិច​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម