Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​មួយ​រូប​ ឆ្ងល់​សួរ​បើ​អាជីវកម្ម​មួយ​ មាន​អ្នក​​ឆ្លង​កូវីដ អាជ្ញាធរ​ដោះស្រាយ​បែប​ណា​ខ្លះ ឬ​បិទ​តែ​ ១៤​ ថ្ងៃ​រួច?

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានឆ្លើយតប​ទៅ​ការ​សាកសួរ​របស់​ប្រជាពលរដ្ឋ ក្នុង​ករណី​ហាង​​អាជីវកម្ម​មួយ​មាន​បុគ្គលិក​ឆ្លង​កូវីដ ឬ​ប៉ះពាល់​ជាមួយ​អ្នក​ឆ្លងកូវីដ​១៩ តើ​អាជ្ញាធរ​នឹង​​មាន​ចំណាត់ការ​បែប​ណា​ខ្លះ​? តើគេត្រូវផ្អាកកន្លែងនោះ១៤ថ្ងៃ ឬគ្រាន់តែយកបុគ្គលិកនោះទៅចត្តាឡីស័ក ហើយយកបុគ្គលិកផ្សេងមកធ្វើជំនួស?

ឆ្លើយតប​ចម្ងល់នេះ អនុគណៈកម្មការ​ស្រាវជ្រាវកូវីដ ១៩ បាន​ស្រាយ​បំភ្លឺ​ថា កន្លែងដែលកើតមានការ​ឆ្លង​ បើ​ទីតាំង​នោះមាន​ហានិភ័យ ត្រូវបិទ។ ទីតាំងដែលមានអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ត្រូវបានធ្វើតេស្ដ និងធ្វើចត្តាឡីស័កនៅផ្ទះ។

ជាមួយ​គ្នា​នេះ ទីតាំងដែលប៉ះពាល់ ក៏​ត្រូវបាញ់ថ្នាំ​សម្លាប់មេរោគ ហើយអាចបើកដំណើរការជាមួយបុគ្គលិកដែលនៅ​សល់ ឬបុគ្គលិកថ្មី។

គួរ​បញ្ជាក់​ថា កន្លង​ទៅ​នេះ ប្រមុខរដ្ឋាភិបាល​បាន​បាន​ផ្តល់សិទ្ធិ​ដល់​រដ្ឋអំណាច​មូលដ្ឋាន អាច​សម្រេច​បិទអាជីវកម្មណាមួយដែលត្រូវបានរកឃើញថា មិនបានអនុវត្តតាមសេចក្តីណែនាំ​លើ​វិធានការ​ការពារការរីករាលដាលនៃជំងឺកូវីដ-១៩។

ប្រមុខរដ្ឋាភិបាល​សម្រេចតេជោ ហ៊ុន សែន​បាន​បានថ្លែង​ថា អភិបាលខេត្តទាំងអស់ត្រូវតែតាមដាននិងត្រួតពិនិត្យទីតាំងអាជីវកម្មទាំងអស់រួមទាំងផ្សារនិងផ្សារទំនើប ប្រសិនបើហាងណាមួយបដិសេធ មិនអនុវត្តតាមវិធានការណ៍ សូមប្រើអំណាច​ជារដ្ឋឬអភិបាល ដើម្បីបិទអាជីវកម្មជាបណ្តោះអាសន្ន។

គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ថ្ងៃ ២០ កុម្ភៈ បាន​អូស​បន្លាយ​ពេល​ជាង ៤ ខែ និង​បាន​រាលដាលដល់​ ២៥ ខេត្តក្រុង។ គិត​ត្រឹម​ថ្ងៃ ១៥ មិថុនា ប្រទេស​កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដជិត ៤ ម៉ឺននាក់​ ហើយ​មាន​ជនរងគ្រោះ ៣៦១ នាក់​​បាន​បាត់បង់ជីវិត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម