Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង បិទផ្សារណាត់មួយចំហៀង បន្ទាប់ពីរកឃើញជាងកាត់ដេរម្នាក់វិជ្ជមានកូវីដ-១៩

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦  ខែមិថុនា  ឆ្នាំ២០២១ នេះ  លោកអភិបាលខេត្ត និងលោកអភិបាលក្រុងបាត់ដំបង បានសម្រេចចុះ​បិទទីតាំងផ្សារណាត់ មួយចំហៀងខាងកើត មួយរយៈ ដែលមានទីតាំងចំកណ្តាលក្រុងបាត់ដំបង បន្ទាប់ពីបានរកឃើញមានអ្នកផ្ទុកជំងឺកូវីថ-១៩ កាលពីល្ងាចមិញរួចមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផេង សិទ្ធី  អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា  នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ម្សិលមិញនេះ អាជ្ញាធរបានរក
ឃើញមានជាងកាត់ដេរ១នាក់  ដែលមានតូបនៅប៉ែកខាងត្បូងផ្សារណាត់ មានផ្ទុកជំងឺកូវីដ-១៩  ដោយបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តរួចហើយ  ដោយឡែកផ្ទះរបស់ជាងដេរក៏ត្រូវបានបិទខ្ទប់  និងបានយកក្រុមគ្រួសារសាច់ញាតិទៅពិនិត្យសំណាក់រួចហើយដែរ  ដើម្បីធ្វើចត្តាឡីស័ក ។

នៅព្រឹកថ្ងៃទី១៦នេះ លោកអភិបាលខេត្តសម្រេចបិទផ្សារណត់មួយចំហៀងប៉ែកខាងកើតមួយរយៈជាបណ្តោះអាសន្ន  ហើយលោកក៏បានសំណូមពរដល់អាជីវករទាំងអស់ដែលនៅក្បែរ មេត្តាសហការណ៍ចូលរួមទៅពិនិត្យសំណាកទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លង រីករាលដាលនូវជំងឺកូវីដ-១៩ នេះ  នៅក្នុងសហគមន៍ ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម