Connect with us

ព័ត៌មានជាតិ

កម្ពុជាបំពាក់មេដាយជូនដល់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលបានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

បានផុស

នៅ

លោកស្រី ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានបំពាក់មេដាយសហមេត្រីថ្នាក់ធិបឌិន្ទ ជូនដល់លោក Ai Xiang និងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនផ្សេងទៀតសរុប៧រូប ដែលអញ្ជើញមកពីតំបន់ស្វយ័ត Guangxi ដែលពួកគាត់បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចទប់ស្កាត់លើជំងឺវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ហើយពិធីនេះ ធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមខ្លឹមសារ នៃពិធីបំពាក់មេដាយដែលទើបតែទទួលបាននៅ ព្រឹកថ្ងៃទី១៦ ខែមិថុនា នេះ លោកស្រី ខែក កែមាលី ស៊ីសូដា បានលើកឡើងថា ចាប់តាំងពីមាន ការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក រដ្ឋាភិបាល និងប្រជាជនចិនតែងបោះជំហានឆ្ពោះទៅមុខឥតឈប់ឈរ  ហើយអ្នកជំនាញជាច្រើនបានផ្តល់ជាយោបល់ណែនាំ ក៏ដូចជាជំនួយជាសម្ភារៈជូនដល់ភាគីកម្ពុជា ហើយបានចាត់ទុកកម្ពុជា ជាទិសដៅអាទិភាពនៃជំនួយវ៉ាក់សាំងកូវីដ។

បើតាមលោកស្រី ខែក កែមាលី ស៊ីសូដា ចំពោះមេដាយ ដែលបានបំពាក់នាពេលនេះ ក្នុងបំណងកោតសរសើរដល់ការខិតខំប្រឹងប្រែង និងរួមចំណែកយ៉ាងលេចធ្លោរបស់ពួកគាត់ ក្នុងការជួយកម្ពុជាប្រយុទ្ធប្រឆាំងលើជំងឺវីរុស។ លោកស្រីបន្តថា កម្ពុជា និងចិនបន្ត ជួយគ្នាទៅវិញ ទៅមក ហើយប្រជាជនកម្ពុជា នឹងបន្តឈរជាមួយប្រជាជនចិនជានិច្ច។ 

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២០ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនខាងលើដែលអញ្ជើញមកពីតំបន់ស្វយ័ត Guangxi ចំនួន៧រូប ទទួលបានភារកិច្ចជាបន្ទាន់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយពាំនាំជាមួយអំណោយជាសម្ភារៈទប់ស្កាត់ជំងឺវីរុសកូវីដ១៩ ដែលមានតម្លៃសរុបជាង៤លានយ័ន ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។ ពួកគាត់គឺជាក្រុមអ្នកជំនាញវេជ្ជសាស្រ្តដែលភាគីចិនបានចាត់បញ្ជូនទៅកាន់ក្រៅប្រទេសមុនគេបង្អស់៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម