ព័ត៌មានជាតិ
ឆេះរថយន្តយីឌុបដឹកស្រូវ សំណាងល្អបានសមត្ថកិច្ចជួយសង្គ្រោះទាន់ពេល
រថយន្តដឹកស្រូវប្រភេទយីឌុប មួយគ្រឿងដឹកស្រូវពេញ បានឆេះ តែត្រូវបានរថយន្តពន្លត់អគ្គីភ័យរបស់ស្រុកស្វាយចេក ជួយពន្លត់ទាន់ពេល នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៦A ត្រង់ចំណុចភូមិស្លែង ឃុំរលួស ស្រុកស្វយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីករណីឆេះរួចមក សមត្ថកិច្ចបានចេញអន្តរាគមន៍ទាន់ពេលវេលា។
លោកឲ្យដឹងថា អ្នកបើកបរមានឈ្មោះ សុំ ចាន់សុខ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្ដាល។
លោកអធិការ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា រថយន្តបានខូចខាតកង់ចំនួន៤គ្រាប់ ខាងក្រោយផ្នែកឆ្វេង ហើយមូលហេតុបង្កឲ្យភ្លើងឆេះនេះ ដោយសាររថយន្តគាបស្បែកហ្វ្រាំងកង់ក្រោយ ផ្នែកខាងឆ្វេង៕
អត្ថបទ ៖ វ៉ាន់ ណាង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ