Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ចុះសួរសុខទុក្ខក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងស្រុកមេសាង

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខដល់ក្រុមទាហានឈុត ស និងអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ និងស្រុកមេសាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បើគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១,០១២នាក់ បានព្យាបាលជាសះស្បើយ៤៩១នាក់ កំពុងសំរាកព្យាបាល ៥១០នាក់ និងស្លាប់១១នាក់។ ហើយក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់ក្រុមទាហានឈុត ស ក្នុងការប្ដូរជីវិត លះបង់គ្រួសារ ដើម្បីពុះពារ​ខិតខំក្នុងការព្យាបាលជំងឺដ៏កាចសាហាវ ដែលកំពុងតែរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើង ហើយក៏មានការឆ្លងនិងស្លាប់មួយចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងនោះនៅក្នុងស្រុកបាភ្នំ  និងស្រុកមេសាង ដែលកំពុងតែមានអ្នកកើតនូវជំងឺកូវីដ១៩ ជាច្រើននាក់ដែលកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកនេះ ដោយជាលទ្ធផល ក្រុមគ្រូពេទ្យក៏បានខិតខំព្យាបាលរហូតដល់មានការជាសះស្បើយជាច្រើននាក់ផងដែរ។ 

ក្នុងនោះឯកឧត្ត អភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូពេទ្យ (ទាហ៊ាន ឈុត ស) និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែង និងសូមជៀសផុតពីជំងឺកូវីដ-១៩នេះ ទាំងអស់គ្នា។ 

ឯកឧត្ដមបន្តថា សម្ភារៈ ដែលបានចែកជូនក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ និងលោកគ្រូ អ្នកគ្រូពេទ្យក្នុងស្រុកទាំងពីរនេះ សម្រាប់ប្រើប្រាស់ចាំបាច់បឋម ជាមួយថវិកាមួយចំនួន ដើម្បីសម្រាលដល់ទុក្ខលំបាកខ្លះៗ ត្បិតថា មិនគ្រប់គ្រាន់ក៏ពិតមែន ក៏ប៉ុន្តែនេះជាការគាំទ្រ និងលើកទឹកចិត្តជាពិសេស ក្នុងគ្រាដ៏លំបាកនៃវិបត្តិកូវីដ-១៩ នេះ។

ឯកឧត្ដម អភិបាលខេត្ត សូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកើតជំងឺកូវីដ19 អញ្ជើញមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេចទាំងអស់នេះត្រូវ ថែទាំសុខភាពដោយខ្លួនឯងឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវហូបចុះ គ្រប់គ្រាន់។ 
សូមបញ្ជាក់ផងដែរថា៖ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំមកនូវអំណោយជូនមាន : ក្នុងមួយមន្ទីរពេទ្យបង្អែកទទូលបាន -អង្គ​រ  ២តោន -អាកុល​ ៥កាន -ម៉ាស​ ១ម៉ឺនម៉ាស -ទឹកសុទ្ធ​ ២០កេស -មី​   ២កេសធំ៕

អត្ថបទ ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម