Connect with us

ព័ត៌មានជាតិ

កម្លាំង​ចម្រុះ​ឈរជើង​នៅ​ស្រុក​ម៉ាឡៃ​ឃាត់ខ្លួន ពលករលួចឆ្លងដែនខុសច្បាប់ ៩នាក់​

បានផុស

នៅ

​លោក​វរសេនីយ៍ឯក ព្រហ្ម សុភា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករង​ខេត្ត សហការ​ជាមួយ​ផ្នែកសឹករងម៉ាឡៃ និង​វរសេនាតូច​នគរបាល​ព្រំដែនគោក លេខ៨១៥កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាល ឃុំអូរស្រឡៅ​ បាន​ចុះ​ល្បាត​នៅ​តាម​ព្រំដែន​ខែ្មរ​ថៃ បាន​ប្រទះឃើញ​ពលករខ្មែរ ចំនួន៩ នាក់ ដែលលួចឆ្លងដែនដោយខុសច្បាប់ នៅចំណុចភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាល​ពី​ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ព្រហ្ម សុភា បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រោយពីឃាត់ខ្លួន បាន​ពលក​រទាំង​៩​នាក់​នោះ​ ហើយ​បានណែនាំដល់​បងប្អូន​ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូលនាំ ពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងការ​ខាតបង់​ប្រាក់កាសជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្ត វិធានការ ៣ កុំ ៣ ការពារ ឲ្យបាន ទាំងអស់គ្នា។ លោក​វរសេនីយ៍ឯក ព្រហ្ម សុភា​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ​បន្ទាប់មក​ពលករ​ទាំង​៩​នាក់​នោះ បាន ប្រគល់ទៅឲ្យ​កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរស្រឡៅ ដើម្បីសាកសួរ នឹងបញ្ជូនទៅធ្វើចត្តា ឡីស័ក។

សូមជម្រាបថា​កន្លងមក កម្លាំងចម្រុះ​បានធ្វើការ​ទប់ស្កាត់ ពលករ លួច ឆ្លងដែន និង ទប់ស្កាត់ ការឆ្លង​រីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង​នោះ​បាន​ឃាត់​ខ្លួន​ពលករ​ឆ្លង​ដែន​បញ្ជូន​ទៅ​មណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួន មេខ្យល់ បានមួយចំនួនបញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់​ផងដែរ៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

សូមចុចអាន៖ មេខ្យល់​២​នាក់ និង​ពលករ​៩​នាក់ ត្រូវឃាត់ខ្លួន​ក្បែរ​បន្ទាត់​ព្រំដែន ខណៈ​ដែល​បម្រុង​ឆ្លងដែន​ចូល​ទឹកដី​ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម