Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចគយ ឃាត់រថយន្ត Ford សេ៊រីឆ្នាំ ២០២១ សង្ស័យនាំចូលអត់ពន្ធ

បានផុស

នៅ

កម្លាំងសាខាគយរដ្ឋាករ ខេត្តរតនគិរី នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឃាត់រថយន្តស៊េរីទំនើប១​គ្រឿង សង្ស័យគ្មានពន្ធនាំចូល នៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាល ទូច ប្រធានស្នាក់ការសាខាគយនិងរដ្ឋាករខេត្តរតនគិរី បានឲ្យកម្ពុជាថ្មី ដឹងតាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី១៦ខែមិថុនានេះថា សមត្ថកិច្ចបានឃាត់រថយន្ត១គ្រឿង ម៉ាក Ford Ranger ផលិតឆ្នាំ២០២១ ពណ៌ស សង្ស័យគ្មានពន្ធ ហើយឱ្យម្ចាស់រថយន្តខាងលើ ចូលខ្លួនមកស្នាក់ការគយដើម្បីធ្វើការដោះស្រាយនិងបង់ពន្ធ បើមិនមកចូលខ្លួនដោះស្រាយទេនោះ លោកនិងរៀបចំឯកសារបញ្ជូនទៅថ្នាក់លើ។

លោកថា បើម្ចាស់រថយន្តខាងលើនេះមានឯកសារពាក់ព័ន្ធគ្រប់គ្រាន់គឺឱ្យរថយន្តត្រឡប់ទៅវិញ ប៉ុន្តែប្រសិនបើគ្មានឯកសារ​គ្រប់គ្រាន់ទេនោះ និងបង់ពន្ធទៅតាមផ្លូវច្បាប់។


បច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ចគយយកមករក្សាទុកនៅសាខាគយរដ្ឋាករ ខេត្តរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕ អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម