Connect with us

ព័ត៌មានជាតិ

យកសំណាកលើអ្នកពាក់ព័ន្ធចំនួន១,២៥៩នាក់ រកឃើញវិជ្ជមានកូវីដ៤០នាក់

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នេះ​ បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺ​កូវីដ-១៩ ថ្មីចំនួន៤០នាក់ ក្នុងចំណោម​អ្នក​សង្ស័យ១,២៥៩នាក់ ក្នុងស្រុកចំនួន៧ នៃខេត្តកំពង់ចាម ហើយនៅថ្ងៃនេះផងដែរ ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន៥០នាក់បានជាសះស្បើយផងដែរ។

ស្រុកដែលរកឃើញមានអ្នកឆ្លងជំងឺកូវីដទាំងនេះមាន ស្រុកកោះសូទិនចំនួន៦នាក់​ ស្រុកស្រីសន្ធរ​ចំនួន៨នាក់ ស្រុកបាធាយចំនួន១២នាក់ ស្រុកចំការលើ១នាក់ ស្រុកព្រៃឈរ ចំនួន៨នាក់ ស្រុក​កងមាស ចំនួន៣នាក់​ និងស្រុកជើងព្រៃ ចំនួន២នាក់។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តបានបញ្ជូនអ្នកជំងឺទាំង៤០​នាក់ទៅ​សម្រាក​ព្យា​បាល​នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកបន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យ ព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយ​អ្នជំងឺបន្ថែម​ទៀត៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម